កម្មវិធី​កម្ចាត់​មេរោគ​ដែល​ល្អ​បំផុត​សម្រាប់​កុំព្យូទ័រ​​ផ្អែក​លើ​ការ​ធ្វើ​តេស្ត​

កម្មវិធី​កម្ចាត់​មេរោគ​ដែល​ល្អ​បំផុត​សម្រាប់​កុំព្យូទ័រ​​ផ្អែក​លើ​ការ​ធ្វើ​តេស្ត​

ក្រុមហ៊ុន​ធ្វើ​តេស្ត​កម្មវិធី​កម្ចាត់​មេរោគ​ដ៏​ល្បី​មួយ​ AV-Test បាន​បង្ហាញ​ឲ្យ​ដឹង​ពី​កម្មវិធី​កម្ចាត់​មេរោគ​ដែល​មាន​សមត្ថភាព​ខ្លាំង​លើស​គេ​ទាំង​សម្រាប់​ Windows 7, 8.1 និង​ Windows 10។

 

កម្មវិធី​កម្ចាត់​មេរោគ​​ល្អ​បំផុត​សម្រាប់​ Windows 7៖

 

កម្មវិធី​កម្ចាត់​មេរោគ​ដែល​ល្អ​បំផុត​សម្រាប់​កុំព្យូទ័រ​​ផ្អែក​លើ​ការ​ធ្វើ​តេស្ត​

 

បើ​ផ្អែក​លើ​លទ្ធផល​បាន​ពី​ការ​ធ្វើ​តេស្ត​បាន​បង្ហាញ​ថា​​ Bitdefender គឺ​ជា​កម្មវិធី​កម្ចាត់​មេរោគ​លេខ​មួយ​សម្រាប់​ Windows 7 ដោយ​សារ​តែ​វា​ទទួល​បាន​ពិន្ទុ​ពេញ​ពី​ការ​តេស្ត​លើ​បី​ចំណុច។ ឯ​កម្មវិធី​ McAfee ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ពីរ​ តាម​ពី​ក្រោយ​ដោយ​ Kaspersky ចំណាត់​ថ្នាក់​លេខ​បី។ សម្រាប់​ Avira វិញ​ជា​កម្មវិធី​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ដែល​បាន​ពិន្ទុ​ល្អ​ជាង​គេ​ ពោល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​បួន។

 

​កម្មវិធី​កម្ចាត់​មេរោគ​​ល្អ​បំផុត​សម្រាប់​ Windows 8៖

 

កម្មវិធី​កម្ចាត់​មេរោគ​ដែល​ល្អ​បំផុត​សម្រាប់​កុំព្យូទ័រ​​ផ្អែក​លើ​ការ​ធ្វើ​តេស្ត​

 

​​កម្មវិធី​ Bitdefender បាន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​កំពូល​ម្ដង​ទៀត​ តាម​ពី​ក្រោយ​ដោយ​​កម្មវិធី​ Kaspersky, Qihoo 360 និង​កម្មវិធី​ Avira។

 

កម្មវិធី​កម្ចាត់​មេរោគ​​ល្អ​បំផុត​សម្រាប់​ Windows 10៖

 

កម្មវិធី​កម្ចាត់​មេរោគ​ដែល​ល្អ​បំផុត​សម្រាប់​កុំព្យូទ័រ​​ផ្អែក​លើ​ការ​ធ្វើ​តេស្ត​

 

លើក​នេះ​កម្មវិធី​ Avira បាន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​កំពូល​វិញ​ម្ដង ​តាម​ពី​ក្រោយ​ដោយ​កម្មវិធី​ Bitdefender ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ពីរ​។ ដោយ​ឡែក​កម្មវិធី​ Quickheal និង​ Threattrack ជា​កម្មវិធី​​ដែល​ស្ថិត​នៅ​បាត​តារាង​ដោយ​ទទួល​បាន​ពិន្ទុ​តិច​ជាង​គេ៕​​

 

ចុច​អាន៖ Galaxy S7/S7 Edge នឹង​អាច​បន្ថែម Micro SD Card និង​អេក្រង់​កោង​​ប្លែក​​ពី​ស៊េរី​មុន

 

កម្មវិធី​កម្ចាត់​មេរោគ​ដែល​ល្អ​បំផុត​សម្រាប់​កុំព្យូទ័រ​​ផ្អែក​លើ​ការ​ធ្វើ​តេស្ត​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ fossByte​​​​​​​​​s

នាំមកជូនដោយ

កម្មវិធី​កម្ចាត់​មេរោគ​ដែល​ល្អ​បំផុត​សម្រាប់​កុំព្យូទ័រ​​ផ្អែក​លើ​ការ​ធ្វើ​តេស្ត​