​អគ្គិភ័យ ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅជាប់​របង​សាលាសង្កាត់ បឹង​កេងកង​២

ភ្នំពេញ: នៅ​ម៉ោង​ប្រមាណ ២ នាទី​យប់ ចូល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ អគ្គិភ័យ​មួយ បាន​ឆាបឆេះ​ផ្ទះ របស់​ប្រជាពលរដ្ឋ នៅជាប់​របង​សាលាសង្កាត់ បឹង​កេងកង​២ ខណ្ ឌចំការមន រាជធានី​ភ្នំពេញ បាន​រលត់​ហើយ ដោយបាន​ការអន្តរាគមន៍ ពី​ឡានទឹក ចំនួន​ជាង​១៥​គ្រឿង និង​ប្រើប្រាស់​ទឹក ចំនួន​២០​ជើង ក្រោយពី​អគ្គិភ័យ​នេះ ចាប់ផ្តើម​ឆេះ កាលពី​ម៉ោងជាង ១ រំលងអធ្រាត្រ​។

​ផ្ទះ​ដែល​រង​ការខូចខាត មាន​ប្រមាណ ៥-៦ ខ្នង ម៉ូតូ​២​គ្រឿង​។ ពាក់ព័ន្ធ​នឹង​មូលហេតុ សមត្ថកិច្ច សន្និដ្ឋានថា អាច​បណ្តាលមកពី ការឆ្លង​ចរន្តអគ្គិសនី​។​

​សូមបញ្ជាក់ថា ករណី​អគ្គិភ័យ​នេះដែរ នៅវេលា​ម៉ោង ៤ និង​៣០​នាទី រសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​អគ្គិភ័យ​មួយ ផ្សេងទៀត បាន​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ស្ថិតនៅ​តាមផ្លូវ​រថភ្លើង សង្កាត់​បឹងកក់​ទី​១ ព្រំប្រទល់​សង្កាត់​ស្រះចក ខណ្ឌដូនពេញ អស់​ប្រមាណ ១០ ខ្នង​៕V/S