​គ្រោះថ្នាក់​ចរាចរ ថ្ងៃ​២៤​វិ​ចិ្ឆ​កា ស្លាប់​៧​នាក់ របួសធ្ងន់​ស្រាល​២៥​នាក់​

ភ្នំពេញ: នៅ​ថ្ងៃទី​២៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន ១៨​លើក យប់ ៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៧​នាក់ (​ស្រី​ម្នាក់​) អ្នករបួសធ្ងន់​១៨​នាក់ (​ស្រី ២​នាក់​) និង​របួសស្រាល ៧​នាក់ (​ស្រី ៣​នាក់​)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរ​ទាំង ១៨ លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ៣១ គ្រឿង ក្នុងនោះ មាន​ម៉ូតូ​ចំនួន ២០​គ្រឿង​។​

​មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ១០​លើក បត់​គ្រោះថ្នាក់ ២​លើក មិន​ប្រកាន់​ស្តាំ ១​លើក ស្រវឹង ៣​លើក មិន​គោរព​សិទ្ធិ ២​លើក ។​

​រថយន្ត​ពិន័យ​សរុប​ចំនួន ៨០០ គ្រឿង (​រថយន្ត​ធំ ២៦៤​គ្រឿង​) ស្មើនឹង ៨០០​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៤៨៧ គ្រឿង ស្មើនឹង ៤៨៧ ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៣១៣ គ្រឿង ស្មើនឹង ៣១៣ ករណី ដោយឡែក ម៉ូតូ​ត្រូវបាន​ផាកពិន័យ សរុប​ចំនួន ១.១២៦ គ្រឿង​៕V/S