អាជ្ញាធរ​៖ ប្រជាពលរដ្ឋ មក​ទស្សនា​យ៉ាងច្រើន​កោះករ នៅ​រាត្រី​ថ្ងៃទី​១ តាម​ការប៉ាន់ស្មាន មិន​ជាង ៥ ម៉ឺន​នាក់​

ភ្នំពេញ: ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាសថា មាន​ប្រជាពលរដ្ឋ មក​ទស្សនា​យ៉ាងច្រើន​កោះករ នៅ​រាត្រី​ថ្ងៃទី​១ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក នា​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ ប្រជាពលរដ្ឋ មក​កំសាន្ត​នៅ​មាត់ទន្លេ មើល​ការបាញ់​កាំជ្រួច និង​ការប្រគំ​តន្ត្រី តាំងពិព័រណ៍​ផលិតផល នៅ​កោះ​ពេជ្រ នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី នៅ​ទីលាន​ប្រជាធិបតេយ្យ និង​នៅ​វត្តភ្នំ​។​

​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​១​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក នា​យប់មិញ មាន​ប្រជាពលរដ្ឋ​មក​កំសាន្ត​សប្បាយ នៅ​រាជធានី​ភ្នំពេញ ដែល​អាជ្ញាធរ​បាន​ប៉ាន់ស្មាន​បឋម​ថា មិនតិចជាង ៥ ម៉ឺន​នាក់​នោះទេ​។​

​ចំណែក​បញ្ហា​សន្តិសុខ​សុវត្ថិភាព​នៅ​ថ្ងៃទី​១​នោះ​វិញ ត្រូវបាន​លោក​ឡុង​ឌី​ម៉​ង់ កត់សម្គាល់ថា មិនជា​បញ្ហា​អ្វី​ទេ ក្រៅតែពី​ការ​លួច​ឆក់​តិចតួច និង​មាន​អ្នកចូលរួម​ការប្រគំ​តន្ត្រី កើត​ខ្យល់គរ​បន្តិចបន្តួច​។ នៅ​ថ្ងៃទី​២៤​វិច្ឆិកា នៅ​ភ្នំពេញ កើតមាន​អគ្គិភ័យ ២ កន្លែង នៅ​បឹងកក់​មួយ នាពេល​ល្ងាច​និង​នៅ​បឹង​កេងកង ពេល​រំលង​អា​ធ្រា​ត្រ​។ អាជ្ញាធរ​សមត្ថកិច្ច បាន​ចាត់​កម្លាំង ដែល​ត្រៀម​បង្ការ ចេញ​អន្តរាគមន៍​ទាន់ពេល មិន​ឲ្យ​រាលដាល​នោះទេ​។​

​ដោយឡែក សម្រាប់​កម្មវិធី នៅ​ថ្ងៃទី​២​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក នៅ​ថ្ងៃទី​២៥​វិច្ឆិកា​នេះ គឺ​អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅពេល​ព្រលប់ នឹង​រៀបចំ​ពិធី​បណ្តែត​គោម នៅមុខ​ព្រះបរមរាជវាំង និង​ពិធី​អកអំបុក​សំពះ​ព្រះ​ខែ នៅ​វត្តភ្នំ​។​

​រីឯ​ការបាញ់​កាំជ្រួច និង​ការប្រគំ​តន្ត្រី កម្មវិធី​កម្សាន្ត​សប្បាយ ព្រមទាំង​ការតាំង​ពិព័រណ៍​​ផលិតផល​នានា នៅ​បន្ត​ដូច​ថ្ងៃទី​១ នៅ​ទីតាំង​សំខាន់ៗ ដូចដែល​បានគ្រោង​ទុក គឺ​នៅ​កោះ​ពេជ្រ នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី នៅ​ទីលាន​ប្រជាធិបតេយ្យ និង​នៅ​វត្តភ្នំ​។​

នៅឆ្នាំនេះ រាជរដ្ឋាភិបាល បានសម្រេចផ្អាក មិនរៀបចំពិធីអុំទូក នៅមុខព្រះបរម​រាជ​វាំង​នោះទេ ក្រោមហេតុផលថា ទឹកមានកម្រិតទាប និងម្យ៉ាងទៀត ប្រទេសកម្ពុជា​យើង កំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត ដែល​ត្រូវ​បង្វែរ​ថវិកា​ចំណាយ​សម្រាប់​ពិធី​បុណ្យ​អុំទូក ទៅទិញប្រេង ជួយបូមទឹក​សង្គ្រោះស្រូវស្រែកសិករ។​

​យ៉ាងណាក៏ដោយ លោក ឡុង​ឌី​ម៉​ង់ បាន​បញ្ជាក់ថា បញ្ហា​សន្តិសុខ​សុវត្ថិភាព ជា​បញ្ហា​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិនអាច​មើលរំលង​បាន​នោះទេ​។ នៅ​ព្រឹក​ថ្ងៃទី​២៥​វិច្ឆិកា​នេះ លោក​អភិបាល​រាជធានី បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ពង្រឹង​បន្ថែម​នូវ​វិធានការ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ទស្សនា​កំសាន្ត នៅ​ថ្ងៃទី​២​នេះ ព្រោះ​យើង​រំពឹងថា នៅ​យប់​ថ្ងៃទី​២​នេះ នឹងមាន​ប្រជាពលរដ្ឋ មក​ទស្សនា​កំសាន្ត​ច្រើនជាង​ថ្ងៃទី​១ ដោយសារ​យើង​មានកម្ម​វិធី​ច្រើន​។ ក្នុងនោះ បញ្ហា​សំរាម ក៏​មិនត្រូវ​មើលរំលង​ផងដែរ​៕​

ទិដ្ឋភាពពេលរសៀល និងពេលយប់ ថ្ងៃទី២៤វិច្ឆិកា ដែលជាថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ
( រូបភាពពីសាលារាជធានីភ្នពេញ )