ចាប់​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៥​នាក់ ឆក់​ទូរស័ព្ទ​ដៃ Iphone 6

រាជធានីភ្នំពេញ ៖ ពេល​បច្ចុប្បន្ន​នេះ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​តែ​កើត​មាន​អំពើ​​ប្លន់​ប្រដាប់​អាវុធ និង​អំពើ​​ចោរកម្ម​ផ្សេង​ៗ​កើត​ឡើង​​រាល់​យប់ និង​រាល់ថ្ងៃ គឺ​​មាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​ជា​ក្រុម​ៗ​ ​តែង​តើ​ដើរ​ធ្វើ​សកម្មភាព​នោះ​ ។​

ជាក់ស្តែង​ ជនសង្ស័យ​ម្នាក់​​ក្នុង​ចំណោម​បក្សពួក​​​​រហូត​​​ដល់ទៅ៥​​នាក់ ​ជិះ​ម៉ូតូ​​ចំនួន​៣​គ្រឿង ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក Iphone 6​មួយ​គ្រឿង​​ពី​ស្ត្រី​ម្នាក់ ហើយ​ត្រូវ​​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក ​ធ្វើការ​ឃាត់ខ្លួន​បាន​ ​កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​ថ្ងៃ​ថ្ងៃ​ទី​២៤ ​វិច្ឆិកា ​២០១៥ នៅ​​ខាង​មុខ​វត្ត​កៅ​ដាយ ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន​ ។

តាម​ប្រភព​ឱ្យ​​ដឹង​ថា ​ជនសង្ស័យ​​ឈ្មោះ​ស្រ៊ុ​ន ពិសី អាយុ​​២២​ឆ្នាំ ​​ជា​និស្សិត ស្នាក់​នៅផ្ទះ​ជួល​ផ្លូវលំ ក្នុងភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​​ឃាត់ខ្លួន​បាន ពេល​ដែល​រូបគេ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​​ទឹកប៊ិច គ្មាន​ស្លាក​លេខ​មួយ​គ្រឿង ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ម៉ាក Iphone 6 មួយ​គ្រឿង​ពី​ស្ត្រី​ម្នាក់ ​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​និយាយ​​​តាម​ផ្លូវ​នោះ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព