ថ្ងៃអុំទូកដំបូងសំរាម​ជាច្រើនរាយប៉ាយនៅលើសួនច្បារ ​តែអាជ្ញាធររាជធានី​ភ្្នំពេញ​បោសសំអាតរួចហើយ​ព្រឹកនេះ

រាជធានីភ្នំពេញ ៖ ​មន្រ្តីជំនាញសាលារាជធានីភ្នំពេញ​បានឲ្យដឹងថា ​នៅក្នុងព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប ​សំពះព្រះខែ​និងអកអំបុកនាថ្ងៃដំបូង​កាលពីថ្ងៃម្សិលមិញ សំរាមជាច្រើន​បានរាយប៉ាយ​នៅលើសួនច្បារមុខព្រះបរមរាជ​ វត្តបុទុម វិមានឯករាជ្យ ​និងសួនច្បារសម្តេចតេជោ​ ហ៊ុន សែន ​ជាដើម ។ ​យ៉ាងណាក៍​ដោយ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ​វិច្ឆិកានេះ ​អាជ្ញាធររាជធានី​ភ្នំពេញ​បានដឹកជញ្ជូនបោសសំអាតរួចរាល់ហើយ ៕