លោក ហ៊ុន ម៉ា​នី ជា​ឥស្សរជន​ខ្មែរ​ដំបូង​គេ ឡើង​ទទួល​ពានរង្វាន់​សន្តិភាព «The Gusi Peace Prize»

រាជធានី​ភ្នំពេញ៖​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​លោក​ហ៊ុន​ម៉ា​នី​និង​ជា​តំណាងរាស្ត្រ វ័យក្មេង​នៅ​កម្ពុជា​បានក្លាយ​ជា​ជនជាតិ​កម្ពុជា​និង​ឥស្សរជន​ខ្មែរ​ដំបូង គេ​ទទួលបាន​ពានរង្វាន់​សន្តិភាព « The Gusi Peace Prize » ក្នុង​ភាពជា​អ្នកដឹកនាំ​យុវជន ការគោរព​សិទ្ធិ និង ជា​អ្នកការពារ​ស្រឡាញ់​សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​ពិភពលោក​។ ម្ចាស់​ជ័យលាភី ចំនួន​១៥​នាក់ មកពី​ជុំវិញ​ពិភពលោក នឹង​ឡើង​ទទួលពាន « The Gusi Peace Prize» នៅ​ប្រទេស​ហ្វីលីពីន នា​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។ 

​    ​សូមជម្រាបថា Gusi Peace Prize ត្រូវបាន​បង្កើតឡើង​ដោយ​លោក Barry Gusi ក្នុង​គោលបំណង​ឧទ្ទិស​ដល់​ឪពុក​របស់លោក គឺ​លោក Gemeniano Javier Gusi អតីតយុទ្ធជន​នា​សម័យ​សង្គ្រាមលោកលើកទី​ពីរ ដែល​បាន​តស៊ូរ​ប្រយុទ្ធ ប្រឆាំង​ជប៉ុន ហើយ​ក្រោយមក​បានក្លាយ​ជា​អ្នកនយោបាយ និង ជា​សកម្មជន​សិទ្ធិមនុស្ស​។ Gusi ជា​អង្គការ​របស់​អាស៊ី ដែល​សំខាន់បំផុត និង នាំមុខគេ​នៅលើ​ពិភពលោក​សព្វថ្ងៃនេះ​។ ចាប់ពី​ឆ្នាំ​២០០២​មក ពានរង្វាន់​ដែល​ចែកចេញជា​ច្រើន​ផ្នែក​នេះ ត្រូវបាន​ប្រគល់​ជន​ដល់​ឥស្សរជន និង​ស្ថាប័ន ដែល​ធ្វើ​ការងារ​លើ​ការពង្រឹង​សន្តិភាព និង​ការពង្រីក​សកម្មភាព​ផ្សេងៗ ។ 

​    ​ពិធី ចែក​រង្វាន់​ត្រូវបាន​កំណត់ ធ្វើឡើង នៅ​ថ្ងៃ​ពុធ សប្តាហ៍​ទី​៤ នៃ​ខែវិច្ឆិកា នៅក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ Gusi Peace Prize ត្រូវបាន​ផ្ដល់ជូន​ដល់​ឥស្សរជន​គំរូ​អស្ចារ្យ​របស់​សង្គម ឬ​អ្នក​ដែល​បាន​ចួ​ល​រួមចំណែក​ក្នុងការ ឆ្ពោះទៅរក​ការសម្រេចបាន​នៃ​សន្តិភាព និង​ការគោរព​សិទ្ធិមនុស្ស ជីវិត និង​សេចក្ដីថ្លៃថ្នូរ មានដូចជា​៖ ការសិក្សា ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​របកគំហើញ​ថ្មីៗ សរីរសាស្ត្រ ឳ​សថ​សាស្ត្រ គីមីវិទ្យា រូបវិទ្យា ការ​សែត ការស្រលាញ់ មនុស្សជាតិ ឬ​សកម្មភាព​មនុស្សធម៌ សេដ្ឋកិច្ច សិល្បៈ​ភាពយន្ត វិចិត្រសិល្បៈ​សូន​រូប និង​វិស្វកម្ម​បច្ចេកវិទ្យា សាស នា នយោបាយ ការកាត់បន្ថយ​ភាពក្រីក្រ អក្សរសាស្ត្រ បេ​តិក​ភ័​ណ្ឌ​វប្បធម៌ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អន្តរជាតិ ស្ថាបត្យកម្ម បុរាណវិទ្យា ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ និង​ជីវវិទ្យា​។ 

​    ​យ៉ាងណាក៏ដោយ បុត្រា​សម្តេច ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​នី ជា​ឥស្សរជន​ខ្មែរ​ដំបូង​គេ ដែល​បានទទួល​ជ័យលាភី « The Gusi Peace Prize » ក្នុងចំណោម ម្ចាស់​ជ័យលាភី ១៨​នាក់​ទៀត មកពី​អូទ្រីស អូស្ត្រាលី បង់​ក្លា​ដែ​ស បេឡា​រុស ចិន ច​ច​ជា ឆេ​ក អាល្លឺម៉ង់ ជប៉ុន កា​ហ្សា​ក់​ស្ថាន គៀក​ហ្ស៊ី​ស​ស្ថាន ហូ​ឡង់ ហ្វីលីពីន ព័រ​ទុយ​ហ្គា​ល់ កាតា រុស្ស៊ី អ៊ុយ​ក្រែ​ន និង​សហរដ្ឋ អា​មេរិ​ក​។​

​    ​ក្នុងនោះ ក៏មាន លោក Stanislav Shushkevich អតីត​ប្រធានាធិបតី​បេឡា​រុស លោក Akskar Akayev អតីត​ប្រធានាធិបតី​គៀក​ហ្ស៊ី​ស​ស្ថាន និង​លោក Antonio Eanes អតីត​ប្រធានាធិបតី​ព័រ​ទុយ​ហ្គា​ល់​ផងដែរ​។ 

​    ​ចំណុច សំខាន់ ដែល​ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង ២១​ប្រទេស សម្រេចចិត្ត​ជ្រើសរើស លោក ហ៊ុន ម៉ា​នី ជា​ម្ចាស់​ពាន រង្វាន់​ពិភពលោក​មួយ​នេះ​រួមមាន​៖ ១. រក្សា​ឲ្យ​បាន​នូវ​សុខ​សុវត្ថិភាព យុត្តិធម៌ និង​សេរីភាព​របស់​យុវជន ដោយ​មិន​រើសអើង​ជាតិ​សាសន៍ ពណ៌​សម្បុរ វណ្ណៈ​សង្គម និង និន្នាការ​នយោបាយ ២. លើកកម្ពស់​ចលនា​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​របស់​យុវជន​នៅក្នុង​ការអភិវឌ្ឍ ថែរក្សា​បូរណភាព​ទឹកដី សេចក្ដី​ថ្លៃ ថ្នូរ សាមគ្គីភាព សន្តិភាព ៣. លើកកម្ពស់​ការថែទាំ​សុខភាព កំសាន្ត កីឡា និង សិល្បៈ ៤. លើកទឹកចិត្ត​យុវជន​ក្នុងការ​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ ៥. បង្កើត​កិច្ចសហប្រតិបត្តិការ និង​ទំនាក់​ល្អជា​មួយ អង្គការ​សហគមន៍ជាតិ និង​អន្តរជាតិ ៦. ផ្ដល់​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ បំ​និ​ន​ជីវិត ការអប់រំ​យុវជន ជាពិសេស​សម្រាប់​ជនពិការ​៕ 

លោក ហ៊ុន ម៉ា​នី ជា​ឥស្សរជន​ខ្មែរ​ដំបូង​គេ ឡើង​ទទួល​ពានរង្វាន់​សន្តិភាព «The Gusi Peace Prize»