តារា​សម្តែង​ស៊ិ​ច​ស៊ី ប៊ុន ផៃ​លីន ស្ទើរ​ត្រដរខ្យល់​នឹង​ប្រាក់​ប្រាំ​ពាន់​ដុល្លារ​

តារា​សម្តែង​ស៊ិ​ច​ស៊ី ប៊ុន ផៃ​លីន ស្ទើរ​ត្រដរខ្យល់​នឹង​ប្រាក់​ប្រាំ​ពាន់​ដុល្លារ​

តារា​សម្តែង​ស៊ិ​ច​ស៊ី ប៊ុន ផៃ​លីន ស្ទើរ​ត្រដរខ្យល់​នឹង​ប្រាក់​ប្រាំ​ពាន់​ដុល្លារ​

​រាជធានី​ភ្នំពេញ : តារា​សម្តែង​សិច​ស៊ី ប៊ុន ផៃ​លីន កាន់តែ​ស្ងប់ស្ងាត់ ហើយ​បាត់​មុខ​ពី​សិល្បៈ​ក្រោយពី​សាង​ស្នេ​ហ៏​ជាមួយ​បុរស​ខ្មែរ​ដែល​រស់នៅ​ប្រទេស​អូស្ដ្រាលី ទស្សនិកជន​ជាច្រើន​បាន​គិតថា​នាង​បាន​រៀបការ និង​ទៅ​រស់នៅ​ក្រៅប្រទេស​ហើយ​មើលទៅ​។ ដោយឡែក​កាលពី​ថ្មីៗ​ប្រភព​ដែល​ស្និទ​នឹង​តារា​សម្បូរ​សាច់​ដើមទ្រូង​ម្នាក់នេះ​បាន​បង្ហើប​ថា នាង​កំពុងតែ​រស់នៅ​ភ្នំពេញ​ដោយ​សម្ងំ​សង់ផ្ទះ​ជួល​នៅ​ម្ដុំ​វត្ដ​ជម្ពូ​វ័ន​ចំនួន​៤០​ខ្នង​ដោយ​មួយ​សប្ដាហ៍​នាង​បាន​ចំណាយ​ប្រាក់​រហូតដល់​ទៅ​ប្រាំ​ពាន់​ដុល្លារ ធ្វើ​ឲ្យ​នាង​វិលមុខ​ត្រដរខ្យល់​រាល់ថ្ងៃ​រកលុយ​ស្ទើរ​មិនទាន់​។​

 

​ពិតជា​គួរ​ឲ្យ​សរសើរ ប៊ុន ផៃ​លីន ណាស់ដែ​លអាច​រកប្រាក់​ប្រាំ​ពាន់​ដុល្លារ ក្នុង​មួយ​សប្ដាហ៍​ដើម្បី​សង់ផ្ទះ​ជួល​។ តើ ប៊ុន ផៃ​លីន បាន​ប្រាក់​ទាំង​នោះបាន​មកពីណា ដើម្បី​សង់ផ្ទះ​ទាំង​ដែល​នាង​បាន​ត្អូញត្អែរថា ពិបាក​រកប្រាក់​ស្រប​ពេលដែល​ការងារ​សិល្បៈ​របស់​នាង​មានការ​ធ្លាក់ចុះ​ខ្លាំង​។ រាល់ថ្ងៃ​ភាគច្រើន​នាង​ច្រៀង​នាពេល​យប់​ឲ្យ​ភោជនីយដ្ឋាន​មួយកន្លែង​ប៉ុណ្ណោះ ប្រាក់ចំណូល​ក៏​មិនសូវ​ច្រើន​រហូតដល់​រាប់ពាន់​នោះដែរ សូម្បីតែ​ឡើង​កម្មវិធី​ប៉ុស្ដិ៍ ឬ​ចេញ​ច្រៀង​តាម​បណ្ដា​ខេត្ដ​នានា ក៏​បាត់​មុខ​ដែរ ធ្វើ​ឲ្យ​អ្នក​ក្នុង​និង​ក្រៅ​សិល្បៈ​គិតថា ប្រាក់​ដែល ប៊ុន ផៃ​លីន បានមក​នោះ គឺជា ប្រាក់​ដែល​គូស្នេហ៍​នាង​នៅ​ប្រទេស​អូស្ដ្រាលី ផ្ញើ​ឲ្យ​នាង បើ​មិន​ដូច្នេះ​ទេ​នាង​បាន​ប្រាក់​ច្រើន​មកពីណា​មក​ដើម្បី​ចំណាយ​ប្រចាំ​ថ្ងៃនោះ​។​

 

​ប៊ុន ផៃ​លីន បញ្ចាក់​ប្រាប់ថា​ដោយសារ​មើល​ការខុសត្រូវ​ការសាង់សង់​ផ្ទះ​៤០​បន្ទប់​នេះ ខ្ញុំ​ត្រូវ​កាត់បន្ថយ​ការឡើង​ប៉ុស្ដិ៍ និង​ការងារ​មួយចំនួន ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​មើល​ជាង ព្រោះ​មិនមាន​បងប្អូន​ណា​មកជួយ​មើល​ការខុសត្រូវ​ខ្ញុំ​ឡើយ​។ ដូច​ដឹង​ស្រាប់​ហើយ​ថា​ការសាងសង់​ផ្ទះ​នីមួយៗ មិនមែនជា​រឿង​ងាយស្រួល​នោះទេ​បើ​មានការ​ធ្វេសប្រហែស​ច្បាស់​ជា​ខាតបង់​ពេលវេលា និង​ប្រាក់​កាក​ជាមិនខាន​។ ចំណែក​ដើមទុន​ដែល​ខ្ញុំ​ចំណាយ​រាល់ថ្ងៃ​គឺ​បានមកពី​ការ​សន្សំ​ជា​យូរ​ឆ្នាំ​មកហើយ ហើយ​គ្មាន​ប្រុស ឬ​សង្សារ​ណា​មក​ផ្ដល់​ឲ្យ​ខ្ញុំ​ឡើយ​។ បើ​មានដូចជា​គេ​ថា​មែន​គឺជា​រឿង​ល្អ​ហើយ មិនបាច់​រកប្រាក់​ដោយ​លំបាក​ទាំងយប់​ទាំង​ថ្ងៃ​ទេ (​សើច​)…​។ ត្រឹម​តែមួយ​សប្ដាហ៍​ខ្ញុំ​ត្រូវ​បំ​ណាយ​ប្រាក់​ដល់ ទៅ​ប្រាំ​ពាន់​ដុល្លារ​ឯណោះ នេះ​ជា​ចំនួន ច្រើនណាស់​សម្រាប់​ខ្ញុំ​។ ការសាងសង់​ផ្ទះ និង​រួច​ជា​ស្ថាពរ​នាពេល ប៉ុន្មាន​ខែ​ខាងមុខ យ៉ាងយូរ​ចំ​ផុត​គឺ​បួន​ខែ​ទៀត​។​

 

​បើតាម​គម្រោង​ផ្ទះ​ដែល ប៊ុន ផៃ​លីន សាងសង់​មាន​ចំនួន​៤០​បន្ទប់​នាង​សង់ ដើម្បី​ទុក​ជួល​ទាំង​ដី និង​ការសាងសង់   នាង​ត្រូវ​ចំណាយ​ប្រាក់​អស់​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ ដោយ​នាង​សង្ឃឹមថា ពេល ចាស់​ទៅ​មិនបាច់​ប្រក​បរបរ​អ្វី​ក៏មាន​ប្រាក់ចំណូល​ដោយ​មិនបាច់​ពឹងពាក់​អ្នកដទៃ​។ មើលទៅ​ប៊ុន​ផៃ លីន​ពិត​ជាមាន​ក្ដី​រំពឹង​លើ​ការសាងសង់​ផ្ទះជួល​នេះ​ខ្លាំងណាស់​សូម្បីតែ​មិ​ត្ដ​ភក្ដិ​ហៅ​ទៅ​ដើរ​កម្សាន្ដ ក៏​នាង​គ្មាន ពេលវេលា​គ្រប់គ្រាន់​ដែរ​។    នៅពេល​សួរ​ដល់​រឿងរ៉ាវ​ស្នេហា​វិញ​ឈាន ដល់​ដំណាក់​កាលណា​ហើយ​? តារា​សិច ស៊ី​ដែល ចូល​ចិ​ត្ដ​បញ្ចេញ​សាច់​ដើមទ្រូង​បាន​ឲ្យ​ដឹងថា​ចំណង​ស្នេហ៍​នាង និង​បុរស​រស់នៅ​ប្រទេស​អូស្ដ្រាលី​គឺ​នៅ​ធម្មតា​ទេ​ណ​គ្រាន់តែ​មិនសូវមាន​ភាព​ផ្អែមល្ហែម​ដូច​កាលពីមុន ព្រោះ​គេ​មិន​ធ្វើតាម​លក្ខខណ្ឌ​របស់​នា​ង​ដែល​នាង​ចង់បាន​។ លក្ខខណ្ឌ​ដែល​នាង​ដាក់​ឲ្យ​បុរស​ដែល​រស់នៅ​អូស្ដ្រាលី​នោះ​មាន​បួន​ចំណុច​ដោយ​ចំណុច​ទីមួយ គឺ​តម្រូវការ​ធំ​របស់​នាង​គេ​មិនអាច​ធ្វើបាន ទី​ពីរ​គឺ​គេ​មិន​ព្រម​រៀបការ​ជាមួយ​នាង​ដោយ​គេ​គ្រាន់តែ​ចង់​រស់នៅ​ជាមួយ​នាង​ពេល​គេ​ចុះឡើង​ស្រុក​ខ្មែរ​ក្នុង​មួយឆ្នាំ​ម្ដង​ឬ​ពីរដង ទី​បី​គឺ​គេ​មិន​ព្រម​ធានា​ឲ្យ​បាន​ចេញទៅ​រស់នៅ​ជាមួយគ្នា និង​ទី​បួន​នាង​ចង់​មាន​កូនចៅ ក៏​គេ​មិន​ព្រម​ទៀត ទីបំផុត​នាង​សម្រេច​ចិ​ត្ដ​បែក​គ្នា​តែម្ដង​។​

 

​ទោះបីជា​មាត់​ថា​បែក​គ្នា​ពី​ប្រុស​ស្នេហ៍​នៅ​ប្រទេស​អូស្ដ្រាលី​ក្ដី តែ​ថ្មីៗ​នេះ​បុរស​រូបនោះ​បានមក​លេង​ស្រុក​ខ្មែរ ថែមទាំង​គេ​ឃើញ ប៊ុន ផៃ​លីន ស្កាត់​ទៅ​ជួប​បុរស នោះ​ថែម​ទៀតផង​។ ប៊ុន ផៃ​លីន បាន​បន្ដ​ឲ្យ​ដឹង​ទៀតថា «​ការពិត​ខ្ញុំ​ពិតជា​បាន​ទៅ​ជួប​គាត់​(​គូស្នេហ៍​) មែន ប៉ុន្ដែ​ទំនាក់ទំនង​របស់​យើង ទាំងពីរ​មិន​ដូច​មុន​ទេ គ្រាន់តែ​ខ្ញុំ​ទៅ​ជួប​គាត់​ក្នុងនាម​ជា​អ្នក​ស្គាល់គ្នា និង​ញ៉ាំ​បាយ​រួមគ្នា​តែប៉ុណ្ណោះ​។ ចំណង​ស្នេហ៍​របស់​ពួកយើង​មិន​ផ្អែមល្ហែម​ដូច កាល​គ្រា​មុន​នោះទេ ព្រោះ​គាត់​មិន​ព្រម​ធ្វើតាម​លក្ខខណ្ឌ​ដែល​ខ្ញុំ​ដាក់​ឲ្យ​គ្រាន់តែ​ញ៉ាំ​បាយ​ជាមួយគ្នា​គ្មានអ្វី​ខុស​ទេ​។ ខ្ញុំ​នៅ​មិនទាន់​គិតថា ចង់បាន​គូស្នេហ៍​ថ្មី​ទៀត​ទេ ដោយសារ​ចង់ទុក​ពេលវេលា​មើល​ការសាងសង់​ផ្ទះ​សិន កាលណា​ការងារ​នេះ​រួច រាល់​ហើយ​ខ្ញុំ​នឹង​បង្ហាញមុខ​សិល្បៈ​ឲ្យ​ខ្លាំងក្លា​ជាមុនសិន​»​។​

 

​ប៊ុន ផៃ​លីន ថែមទាំង​និយាយ​បែប​អំណួត​ទៀតថា​« មិន​ខ្វះ​ទេ​អ្នក​ដែល​តាម​ស្រឡាញ់​ខ្ញុំ​ក្នុងនោះ​មាន​ទាំង​អ្នក​នៅ​លីវ និង​ពោះម៉ាយ ទាំង​ក្នុង និង​ក្រៅប្រទេស អ្នកខ្លះ​ទូរស័ព្ទ​មកលេង និង​សុំ​រាប់អាន​គ្រាន់តែ​មកដល់​ស្រុក​ខ្មែរ​សុំ​ជួប​ខ្ញុំ​ភ្លាម​តែ​ខ្ញុំ​មិនទាន់​ប្រាកដ​ក្នុង​ចិ​ត្ដ​ថា​នឹង​ជ្រើសរើស​អ្នកណាម្នាក់​មក​ធ្វើជា​គូស្រករ​នៅឡើយ​ទេ ពីព្រោះ​អារម្មណ៍​ឈឺចាប់​មិនទាន់​បាត់​នៅឡើយ​ខ្លាច​តែ​ជួប​ស្នេហ៍​មិន​ដូច​បំណង​។ មួយវិញទៀត​អ្នក​ដែល​ខ្ញុំ​ជួប​ភាគច្រើន​មើលទៅ​ដូចជា​គ្មាន​និស្ស័យ​នឹង​គ្នា​សោះ​៕

តារា​សម្តែង​ស៊ិ​ច​ស៊ី ប៊ុន ផៃ​លីន ស្ទើរ​ត្រដរខ្យល់​នឹង​ប្រាក់​ប្រាំ​ពាន់​ដុល្លារ​ តារា​សម្តែង​ស៊ិ​ច​ស៊ី ប៊ុន ផៃ​លីន ស្ទើរ​ត្រដរខ្យល់​នឹង​ប្រាក់​ប្រាំ​ពាន់​ដុល្លារ​ តារា​សម្តែង​ស៊ិ​ច​ស៊ី ប៊ុន ផៃ​លីន ស្ទើរ​ត្រដរខ្យល់​នឹង​ប្រាក់​ប្រាំ​ពាន់​ដុល្លារ​

 

តារា​សម្តែង​ស៊ិ​ច​ស៊ី ប៊ុន ផៃ​លីន ស្ទើរ​ត្រដរខ្យល់​នឹង​ប្រាក់​ប្រាំ​ពាន់​ដុល្លារ​