រុស្ស៊ី​៖​ការបាញ់​ទម្លាក់​យន្ត​ច​ម្បាំ​របស់ខ្លួន​នៅ​ព្រំ​ស៊ី​រី​​ជា​ឧប្បត្តិហេតុ​ធ្ងន់​ធ្ងរបំផុត

​ម៉ូស្គូ​៖​រុស្ស៊ី​ហៅ​ការបាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​មួយគ្រឿង​របស់ខ្លួន នៅ​តំបន់​ព្រំដែន​តួ​ក​គី ជាមួយនឹង​ស៊ី​រី ថា ជា​«​ឧប្បត្តិហេតុ​ធ្ងន់ធ្ងរ​បំផុត​» ដោយបាន​បញ្ជាក់​យ៉ាង​ទទូចថា យន្តហោះ​របស់ខ្លួន មិនបាន​ឆ្លងដែន​ចូលទៅ​កាន់​ទឹកដី របស់​ប្រទេស​តួ​ក​គី​នោះទេ​។ នេះ​យោងតាម​ព័ត៌មាន Channel News Asia ។​

​គួរ​បញ្ជាក់ថា តួ​ក​គី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​កាលពី​ម្សិលមិញ ដោយ​អះអាងថា យន្តហោះ​រុស្ស៊ី​បាន​បំពាន​ដែនអាកាស​របស់ខ្លួន ចំនួន​១០​ដង នៅក្នុង​រយៈពេល​៥​នាទី ហើយ​ត្រូវបាន​បាញ់​ទម្លាក់ ដោយ​យន្តហោះ​ចម្បាំង​ប្រភេទ F-16s របស់ខ្លួន​។​

​នេះ​គឺជា​លើកដំបូង​ហើយ ដែល​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី ត្រូវបាន​បាញ់​ទម្លាក់ ចាប់តាំងពី​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ បានចាប់ផ្តើម​បើក​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក នៅក្នុង​ប្រទេស​ស៊ី​រី ចាប់តាំងពី​ថ្ងៃទី​៣០ ខែកញ្ញា តាម​ការស្នើសុំ​របស់ លោក​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad ដែលជា​សម្ព័ន្ធមិត្ត​ដ៏​យូរអង្វែង​ជាមួយ​រុស្ស៊ី​។​

​ក្រសួងការពារជាតិ​រុស្ស៊ី បាន​បញ្ជាក់ថា យន្តហោះ​ដែល​ត្រូវបាន​គេ​បាញ់​ទម្លាក់ ប្រភេទ Sukhoi គឺជា​របស់​រុស្ស៊ី ប៉ុន្តែ​វា​ត្រូវបាន​បាញ់​ទម្លាក់ ដោយ​គ្រាប់​ចេញ​ពីលើ​ផ្ទៃដី បើទោះបីជា​តួ​ក​គី បាន​អះអាងថា យន្តហោះ​ចម្បាំង​របស់ខ្លួន បាន​បាញ់​ទម្លាក់​យន្តហោះ​របស់​រុស្ស៊ី​ក្តី​។ ប្រភព​ខាងលើ​បន្តថា ជោគវាសនា​របស់​អ្នកបើកបរ​ទាំងពីរ មិនទាន់​ដឹង​ច្បាស់​នៅឡើយ ប៉ុន្តែ​តាម​សេចក្តីរាយការណ៍​ដំបូង បាន​ឲ្យ​ដឹងថា ពួកគេ​បានគេច​ខ្លួន​ចេញពី​យន្តហោះ​ហើយ​៕