ក្មេង​ស្រី​អភ័យ​ទើប​តែ​មាន​អាយុ​៨​ឆ្នាំ​​កើត​ជំងឺ​មហារីក​សុដន់​ដែល​កម្រមាន


ក្មេង​ស្រី​អភ័យ​ទើប​តែ​មាន​អាយុ​៨​ឆ្នាំ​​កើត​ជំងឺ​មហារីក​សុដន់​ដែល​កម្រមាន

វា​ជា​រឿង​ដ៏​កម្រ​មួយ​ដែល​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​ត្រូវបាន​លោក​គ្រូពេទ្យ​​ពិនិត្យ​រក​ឃើញ​ជំងឺ​មហារីក​សុដន់ ។​ ​ជំងឺ​នេះ​កម្រ​កើត​លើ​កុមារី​ណាស់​ នាង​ជា​អ្នក​ជំងឺ​ក្មេង​ជាងគេ​ដែល​កើត​ជំងឺ​មហារីក​សុដន់​។ ​

 

ក្មេង​ស្រី​អភ័យ​ទើប​តែ​មាន​អាយុ​៨​ឆ្នាំ​​កើត​ជំងឺ​មហារីក​សុដន់​ដែល​កម្រមាន
ក្មេង​ស្រី​តូច​នោះ​មាន​ឈ្មោះ​ថា Chrissy Turner ។ កាល​ពី​ពេល​ថ្មី Chrissy បាន​រក​ឃើញ​ដំ​ពក​នៅ​លើ​ដើម​ទ្រូង​​ បន្ទាប់​មក​ក៏​បាន​​ប្រាប់​ទៅ​កាន់​ម្ដាយ​ឪពុក។ ដោយ​មាន​ការ​សង្ស័យ​ម្ដាយ​ឪពុក​បាន​នាំ​ Chrissy ទៅ​​មន្ទីរពេទ្យ។ គ្រូពេទ្យ​បាន​ប្រាប់​ទៅ​អ្នក​ទាំង​ពីរ​ថា កូន​របស់​ពួក​គេ​មាន​ជំងឺ​​មហារីក​សុដន់។

 

បន្ទាប់​ពី​មាន​ជំងឺ​បែបនេះ​ក្មេង​ស្រី​ដែល​រស់​នៅ​រដ្ឋ​ Utah និង​ជួប​រឿង​ធ្ងន់ធ្ងរ​​ក្នុង​ការ​ព្យាបាល​ អាច​ឈាន​ទៅ​ដល់​ការ​​វះកាត់​សុដន់​ទៀត​ផង។ រឿង​នេះ​បាន​ធ្វើ​អ្នក​ស្រី Annette ដែល​ជា​ម្ដាយ​របស់ Chrissy ពិបាក​ចិត្ត​យ៉ាង​ខ្លាំង​និង​បាន​រៀបរាប់​ថា​៖”​ក្នុង​ចំណោម​ក្មេង​ស្រី​​១​លាន​នាក់​មាន​តែ​ម្នាក់​ទេ​​ដែល​រក​ឃើញ​ជំងឺ​នេះ​ ហើយ​នាង​គឺ​ជា​​មនុស្ស​​ដែល​ក្មេង​ជាង​គេ​​ដែល​បាន​​ពិនិត្យ​រក​ឃើញ​ជំងឺ​មហារីក​សុដន់”។

 

អ្នក​ស្រី​បន្ត​ថា​៖​”​ខ្ញុំ​អស់​សង្ឃឹម​ណាស់​។​ ជំងឺ​មហារីក​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​រាល់​ថ្ងៃ​ ត្រូវ​បារម្ភ​ពី​គ្រួសារ ប្ដី​ ពេល​នេះ​ធ្លាក់​មក​លើ​កូន​ស្រី​ទៀត”។​ តាម​ពិត​ទៅ​​ម្ដាយ​ឪពុក​របស់​​ក្មេង​ស្រី Chrissy សុទ្ធ​មាន​ជំងឺ​មហារីក​ប្រចាំ​កាយ។ ដូច្នេះ​ជំងឺ​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ចិត្ត​រាល់​ថ្ងៃ។

 

ធ្លាក់​ក្នុង​ជំងឺ​មហារីក​សុដន់​ក្មេង​ស្រី Chrissy លើ​ទឹក​ចិត្ត​ខ្លួន​ឯង​ថា៖​”ពេល​ខ្ញុំ​ដឹង​ថា​មាន​ជំងឺ​មហារីក​សុដន់​ ខ្ញុំ​ពិត​ជា​ខ្លាច​ខ្លាំង​ណាស់ ប៉ុន្តែ​ខ្ញុំ​ដឹង​ខ្ញុំ​ត្រូវ​តែ​ត​ស៊ូ​និង​យក​ឈ្នះ​វា”។ ពេល​នេះ Chrissyកំពុង​សម្រាក​ព្យាបាល​វះកាត់​នៅ​ឯ​មជ្ឈមណ្ឌល​​មហារីក Huntsman Cancer Instituteរដ្ឋ Utah សហរដ្ឋអាមេរិក។

 

ក្មេង​ស្រី​អភ័យ​ទើប​តែ​មាន​អាយុ​៨​ឆ្នាំ​​កើត​ជំងឺ​មហារីក​សុដន់​ដែល​កម្រមាន

Chrissyនិងឪពុក

ចុចអាន៖អ្នក​ម្ដាយ​ក្លាហាន ស៊ូ​ពលី​ជីវិត​ដើម្បី​កូន​ ​ក្នុង​ការ​​វាយ​ប្រហារ​នៅ​​​ប៉ារីស

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror