កាមរីបាលែន បើកបុកគេមិនឈប់ ព្យាយាមបុករត់ទាល់បែកកង់ ឆែកមើលឃើញសុទ្ធ ឈើក្រញូង

ពោធិ៍សាត់៖ រថយន្តកាមរីបាលែនមួយគ្រឿង ដែលត្រូវបានគេអះអាងថា បើកពីខេត្តជាប់ព្រំដែនប្រទេសថៃ សំដៅ ចូលរាជធានីភ្នំពេញ បានជ្រុលទៅបុកគូថរថយន្តអ្នកដទៃហើយមិនឈប់ដោះស្រាយ ព្យាយាមបើករត់រហូតដល់ បែកកង់ សមត្ថកិច្ចទៅឆែកមើលឃើញឈើក្រញូង ៧៥ដុំ។

មន្រ្តីនគរបាលខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ កាលពីព្រឹកម្សិលមិញ រថយន្តម៉ាកកាមរីបាលែនមួយគ្រឿងពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2D-5893 មួយគ្រឿង  បានបើកយ៉ាងលឿន តាម បណ្តោយផ្លូវជាតិលេខ៥ សំដៅចូលរាជធានីភ្នំពេញ ហើយបានបើកបុកគូថរថយន្តមួយគ្រឿងទៀត ម៉ាករែន ជ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-1035 បណ្តាលឲ្យរថយន្តដឹកឈើនោះកំពិតមុខ។

ភ្លាមនោះ ម្ចាស់រថយន្តម្ខាងទៀត បានបក់ដៃហៅម្ចាស់រថយន្តបាលែន ឲ្យឈប់ដោះស្រាយគ្នា ប៉ុន្តែម្ចាស់រថយន្ត បាលែន មិនឈប់ទេ ថែមទាំងបង្កើនល្បឿនយ៉ាងលឿន បើករត់គេចខ្លួនបាត់។ ឃើញដូចនោះ ម្ចាស់រថយន្តរែន ជ័រ បានបើកដេញពីក្រោយរហូត ដល់ចំនុចម្តុំរមណីយដ្ឋាន ឧកញ៉ាឃ្លាំងមឿង ស្រាប់តែរថយន្តបាលែន បែកកង់ មុខទៅមុខមិនរួច ហើយអ្នកបើករថយន្តបាលែនបើកទ្វាររថយន្តរត់គេចខ្លួនបាត់តែម្តង។

ក្រោយឃើញម្ចាស់រថយន្តបាលែនរត់គេចខ្លួន ភាគីរថយន្តរែងជ័រ បានរាយការណ៍ទៅសមត្ថកិច្ចចុះមកឆែកក្នុង បំណងស្វែងរកខុសត្រូវ និងទារសំណងថ្លៃខូចខាតរថយន្តរបស់ខ្លួនផង។ ស្រាប់តែសមត្ថកិច្ចចុះមកឆែកឃើញនៅ គូថរថយន្តបាលែននោះ ផ្ទុកសុទ្ធតែឈើក្រញូង។

នាយសង្កាត់រដ្ឋបាលព្រៃឈើសំពៅមាសបានឲ្យដឹងថា ឈើនៅក្នុងរថយន្តម៉ាកកាមរីបាលែន នោះមានចំនួន ៧៥ ដុំខ្លីៗ ស្មើ ៤៥២គីឡូក្រាម បច្ចុប្បន្នកំពុងរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ដើម្បីចាត់ការទៅតាមនិតិ វិធី៕

កាមរីបាលែន បើកបុកគេមិនឈប់ ព្យាយាមបុករត់ទាល់បែកកង់ ឆែកមើលឃើញសុទ្ធ ឈើក្រញូង

កាមរីបាលែន បើកបុកគេមិនឈប់ ព្យាយាមបុករត់ទាល់បែកកង់ ឆែកមើលឃើញសុទ្ធ ឈើក្រញូង

កាមរីបាលែន បើកបុកគេមិនឈប់ ព្យាយាមបុករត់ទាល់បែកកង់ ឆែកមើលឃើញសុទ្ធ ឈើក្រញូង