ក្រុង​ទេសចរណ៍​សៀមរាប ចាប់ផ្តើម​អុំទូក ទោះបី​ថ្នាក់ជាតិ បាន​ផ្អាក​ក៏ដោយ​

​សៀមរាប: ​ពិធី​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​បានរៀបចំ​ដោយ​អាជ្ញាធរ​សាលាខេត្ត​សៀមរាប បានចាប់ផ្តើម​ហើយកាលពី​រសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ទោះបី​ការ​អុំទូក​ថ្នាក់ជាតិ មានការ​ផ្អាក​អុំ ដោយ​ចោទ​នូវ​បញ្ហា​ទឹក​ស្រក​ក៏ដោយ​។​
​    
​ពិធី​អុំទូក​នេះ មានការ​ចូលរួម​ពី​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោកស្រី ព្រមទាំង​អ្នក​មុខ អ្នកការ ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូលរួម​ជាច្រើន​នាក់​។
​    ​
​អនុគណៈកម្មការ​បុណ្យអុំទូក ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ឆ្នាំ​២០១៥​នេះ មាន​ទូក​អុំ ចូលរួម​ប្រណាំង​ចំនួន​១៥​គូ និង​មាន​ចំណុះ​ទូក​នីមួយៗ ចំនួន​២២​នាក់​។ ក្នុងចំណោម​នោះ​មាន​ទូក​អុំ ផ្នែក​នារី​ចំនួន​៥​គូ​។ អនុគណៈកម្មការ បាន​ឲ្យ​ដឹងថា ខេត្តសៀមរាប ក្រោយ​បង្កើត​រាជរដ្ឋាភិបាល​អាណ​ត្តិ​ទី​១ ដោយ​គេ​ចាំបាន​ថា គឺ​ជំនាន់​លោក​តាន់ ចាយ អតីត​អភិបាលខេត្ត​សៀមរាប មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានរៀបចំ​ធ្វើ ឡើង​លើកដំបូង នៅ​ឆ្នាំ​១៩៩៥ ដែល​កាលនោះ​ពិធី​អុំទូក បានធ្វើ​ឡើង​នៅ​ក​ណ្សិ​ណ មុខ​ប្រាសាទអង្គរវត្ត​។
​    ​
​បន្ទាប់មក នៅ​ឆ្នាំ​១៩៩៦ គឺ​ខេត្តសៀមរាប បាន​ធ្វើឡើង​រហូតមក ស្ថិតនៅក្នុង​ស្ទឹង​សៀមរាប ដែល​ជាប់​គ្នា នៅ​ព្រះរាជដំណាក់​ស្តេច​។ គេ​បាន​បញ្ជាក់ទៀតថា រយៈពេល​ពេញ​៥​អាណត្តិ រាជរដ្ឋាភិបាល​នេះ គឺ​ខេត្តសៀមរាប បាន​ផ្អាក​ធ្វើ​ពិធី​អុំទូក តែ​ចំនួន​២​លើក​ប៉ុណ្ណោះ គឺ​នៅ​ឆ្នាំ​២០១១ និង​ឆ្នាំ ២០១២ ដែលជា​ឆ្នាំ​កាន់ទុក្ខ ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ អតីតព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​    ​
​ការ​អុំទូក​នៅក្នុង​ស្ទឹង​សៀមរាប ជា​បន្តបន្ទាប់​នោះ គឺមាន​ការរិះគន់​ទៅលើ អភិបាលខេត្ត​គ្រប់​ជំនាន់ រហូតដល់​អភិបាលខេត្ត បច្ចុប្បន្ន គឺ​លោក​ឃឹម ប៊ុន​សុង ដែល​ការរិះគន់​នោះ គឺ​ផ្តោតលើ​ការធ្វើ​វេទិកា​អុំទូក ដោយ​ប្រើ​ឈើ​មិនតិចជាង ៦០ ម៉ែត្រគូប ដែល​ខេត្ត​បានអនុញ្ញាត ប៉ុន្តែ​ឈ្មួញ​មក​ធ្វើ​វេទិកា​អុំទូក​នោះ បាន​ឃុបឃិត​ជាមួយ សមត្ថកិច្ច​ពាក់ព័ន្ធ ដោយបាន​ដឹកឈើ ៦០​ម៉ែត្រគូប​នោះ មាន​ចំនួន​ពី​៥០ ទៅ​៦០​ដង ដែល​សកម្មភាព​បទល្មើស​ទៅវិញ​។ ប៉ុន្តែ​ឆ្នាំ​២០១៥​នេះ សាលាខេត្ត​សៀមរាប បាន​ប្តូរ​ទិសដៅ​កសាង​វេទិកា ធ្វើ​អំពី​បេតុង ជា​អចិន្ត្រៃយ៍​វិញ​ម្តង ដើម្បី​បញ្ចៀស​ការរិះគន់ ព្រោះថា​ធ្វើ​នេះ​អស់​លុយ​តែម្តង វា​មាន​អាយុកាល​រាប់សិប​ឆ្នាំ​ទៅមុខ​។​
​    ​
​អនុគណៈកម្មការ​បុណ្យអុំទូក​ខេត្ត បាន​ឲ្យ​ដឹងថា ពិធី​អុំទូក បណ្តែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំនេះ​គឺធ្វើឡើង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២៤ និង​ថ្ងៃទី​២៥ ដែលមាន​ប្រជា ពលរដ្ឋ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូលរួម​យ៉ាងច្រើន​កុះករ សូម្បីតែ​ប្រជាពលរដ្ឋ នៅតាម​បណ្តា​ស្រុក​នានា ក៏បាន​អញ្ជើញ​មក​ចូលរួម​ផងដែរ​៕V/S

ក្រុង​ទេសចរណ៍​សៀមរាប ចាប់ផ្តើម​អុំទូក ទោះបី​ថ្នាក់ជាតិ បាន​ផ្អាក​ក៏ដោយ​

ក្រុង​ទេសចរណ៍​សៀមរាប ចាប់ផ្តើម​អុំទូក ទោះបី​ថ្នាក់ជាតិ បាន​ផ្អាក​ក៏ដោយ​

ក្រុង​ទេសចរណ៍​សៀមរាប ចាប់ផ្តើម​អុំទូក ទោះបី​ថ្នាក់ជាតិ បាន​ផ្អាក​ក៏ដោយ​

ក្រុង​ទេសចរណ៍​សៀមរាប ចាប់ផ្តើម​អុំទូក ទោះបី​ថ្នាក់ជាតិ បាន​ផ្អាក​ក៏ដោយ​