​បុរស​ម្នាក់​បើក​ម៉ូតូ បុក​គូទ​រថយន្ត ស្លាប់​នៅនឹងកន្លែង​កើត​

​កណ្តាល: បុរស​ម្នាក់បាន​ស្លាប់​ភ្លាមៗនៅនឹងកន្លែង​កើតហេតុ ខណៈដែល​បើកបរ​ម៉ូតូ ជ្រុល​ទៅ បុក​គូទរថយន្តដែល​ឈប់​ខូចនៅលើ​ទ្រូងផ្លូវ កាលពី​វេលា​ម៉ោង ៥ និង​២០​នាទី ល្ងាច​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៤១ ភូមិ​ព្រៃ​ចម្ការ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​ប៉ូលិស បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ចក់ សារិទ្ធ អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ទាវ ឃុំ​វាល ស្រុក​គងពិសី ខេត្ត​កំពង់​ស្ពឹ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ស្ពឺ 1B3500 ។ ចំណែក​រថយន្ត ដែល​ជនរងគ្រោះ ជិះ​ទៅបុក​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយរៀង 3A-1309 ជា​ប្រ​ភ​ទ​រថយន្ត​បែន​ដឹក​ថ្ម​របស់​ក្រុមហ៊ុន SCG ។ អ្នកបើកបរ​រថយន្តបាន​រត់​គេចខ្លួនបាត់ ។​

​ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀតថា នៅវេលា​កើតហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​មាន​ល្បឿន​លឿន ក្នុងទិសដៅ​ពី​ទិស​ខាងត្បូង ទៅ​ទិស​ខាងជើង លុះដល់​ចំណុច​ខាងលើ បាន​បុក​ចំ​ពីក្រោយ​រថយន្តមួយគ្រឿង ម៉ាក HYUNDAI ជា​ប្រភេទ​រថយន្ត​ប៉ែន​ដឹក​ថ្ម ជា​របស់​ក្រុមហ៊ុន SCG ដែល​ឈប់​ខូចនៅលើ​ទ្រូងផ្លូវ ភាគ​ខាងកើត ក្បាល​រថយន្ត បែរ​ទៅ​ទិស​ខាងជើង ដោយ​ពុំមាន​ភ្លើងជា​សញ្ញា​សំគាល់​អ្វី​ទាំងអស់ បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ ស្លាប់​នៅ​កន្លែងកើតហេតុ ។​

​ក្រោយពេល​កើតហេតុ កម្លាំង​មន្ត្រី​ជំនាញ បាន​ចុះ​វាស់វែង ប្រមូល​វត្ថុតាង យកមក​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង បន្ត​ចាត់ការ តាម​នីតិវិធី ៕V/S

​បុរស​ម្នាក់​បើក​ម៉ូតូ បុក​គូទ​រថយន្ត ស្លាប់​នៅនឹងកន្លែង​កើត​

​បុរស​ម្នាក់​បើក​ម៉ូតូ បុក​គូទ​រថយន្ត ស្លាប់​នៅនឹងកន្លែង​កើត​