ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ដោយសារ​ជិះ​ម៉ូតូ ទៅបុក​រថយន្តក្រុង​

​កំពង់ឆ្នាំង: យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត បាន​រងរបួស​ធ្ងន់ធ្ង​ន់ ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា ទៅបុក​រថយន្តក្រុង ដែល​កំពុងធ្វើដំណើរ​ប​ញ្ច្រា​ស់ទិស​គ្នា ពេញ​មួយ​ទំហឹង ។​

​ហេតុការណ៍ គ្រោះថ្នាក​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ជាង​៨​យប់ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៥ នៅត្រង់ចំណុច ស្ពាន​ស្វាយ​ទង ក្នុងភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​នគរបាល​ចរាចរណ៍ ស្រុក​រលាប្អៀរ បានអោយដឹងថា ជនរងគ្រោះ ក្នុង​ឧប្បត្តិហេតុ គ្រោះថ្នាក់​ចរាចរណ៍​នេះ ម្នាក់​ឈ្មោះ ហួច គឹម​ហាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង ម្នាក់ទៀត​ឈ្មោះ ហួច សំណាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បាន​រងរបួស​ធ្ងន់ បាក់ជើង បាក់ដៃ និង បែកក្បាល​។ ជនរងគ្រោះ មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​ជុំ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច បានអោយដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំងពីរ​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ ONG ១១៣.១-០០៣ ជា​ម៉ូតូ​របស់​សមាគម ភ្នំ​នា​ងក​ង្រី ឌុប​គ្នា ហើយ​បាន​បើក​យ៉ាង​លឿន និង​ចូលទៅ​ខាងស្តាំ​រថយន្ត រួច​បុក​រថយន្ត​នោះ ពេញ​មួយ​ទំហឹង​តែម្តង បណ្តាលអោយ​ប៉ើង​ខ្ទាត ចេញពី​ម៉ូតូ​ជាច្រើន​ម៉ែត្រ ស្លាប់​ម្នាក់​ភ្លាមៗ នៅ​នឹង​ក​ន្លែ​កើតហេតុ និង ម្នាក់ទៀត បាន​រងរបួស​ធ្ងន់​ត្រូវគេ​ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង​។​
​    ​
​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ក្រុង ដឹក​អ្នកដំណើរ ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ បាត់ដំបង ៣A-០២២០ បាន​ឈប់​រថយន្ត រួច​បើកទ្វារ ចុះ​រត់គេច​តែម្តង​។ ចំពោះ​មធ្យោបាយ​បង្ករ ត្រូវ​ប៉ូលិស​ចរាចរណ៍ អូស​យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ ទៅតាម​និតិ​វិធី​ច្បាប់ ៕V/S

ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ដោយសារ​ជិះ​ម៉ូតូ ទៅបុក​រថយន្តក្រុង​

ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ដោយសារ​ជិះ​ម៉ូតូ ទៅបុក​រថយន្តក្រុង​

ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ដោយសារ​ជិះ​ម៉ូតូ ទៅបុក​រថយន្តក្រុង​

ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ដោយសារ​ជិះ​ម៉ូតូ ទៅបុក​រថយន្តក្រុង​