ព្រះរាជ​ពិធីបុណ្យ​អុំទូក ថ្ងៃទី​២៖ សម្តេច​តេ​ជោ​ហ៊ុនសែន រម្លឹក​ពី​ព្រឹត្តិការណ៍​កាលពី​២១​ឆ្នាំមុន ដែល​សម្តេច​ជួយ​បូមទឹក​ជួយ​កសិករ នៅ​ខេត្តតាកែវ​

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​រម្លឹក​ពី​ព្រឹត្តិការណ៍ កាលពី​២១​ឆ្នាំមុន ខណៈដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួយ​បូមទឹក ជួយ​ដល់​កសិករ នៅ​ខេត្តតាកែវ នៅ​ថ្ងៃទី​២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច នា​ព្រឹក​ព្រលឹម​ថ្ងៃទី​២៥​វិច្ឆិកា​នេះ ដោយមាន​រូបថត​សម្តេច​ចុះ​ពិនិត្យមើល​ការបូមទឹក​ជួយ​ដល់​ស្រូវ​ស្រែ​ប្រជាកសិករ សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា "​ប៉ុន្មាន​ថ្ងៃមុន​ឃើញតែ​រូបភាព​ស្លៀកពាក់ ជា​អ្នកធ្វើ​ការទូត នៅតាម​កន្លែង​ប្រជុំ តាម​សណ្ឋាគារ វិមាន​រាជរដ្ឋាភិបាល នឹង​លើ​យន្តហោះ​។​ល​។ ថ្ងៃនេះ​និយាយ​ពី​វាលស្រែ​ម្តង​"​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន បាន​បន្តថា "​នេះ​ជា​រូបភាព​កាលពី ២១ ឆ្នាំមុន គឺ​នៅ​ថ្ងៃទី​២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ​។ ថ្ងៃពេញបូណ៌មី​ជា​ថ្ងៃ​សំពះ​លោក​ខែ ប្រជាជន​នៅ​ឃុំ​ពុត​ស ស្រុក​បាទី ខេត្តតាកែវ បានមក​ជួបជុំ​នៅមុខ​ផ្ទះ​ខ្ញុំ ដើម្បី​សុំ​ឲ្យ​ខ្ញុំ​ជួយសង្គ្រោះ​ស្រូវ​ក្នុង​ស្រែ​របស់គាត់ ដែល​កំពុង​អត់​ទឹក​"​។​

​សម្តេច​ហ៊ុនសែន បន្តថា "​ខ្ញុំ និង​សហការី​បាន​ចុះទៅ​បន្ទាន់ដោយ​នាំទៅ​ជាមួយ​នូវ​មា​ស៊ីន​បូមទឹក​តូចធំ​រាប់រយ​គ្រឿង បើក​យុទ្ធនា​ការសង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ទាំង​នៅ​ខេត្តតាកែវ ទាំង​មួយផ្នែក​នៃ​ខេត្តកណ្តាល​"​។​

​សម្តេច​ហ៊ុនសែន បន្តថា "​ខ្ញុំ​បាន​ចូលរួម​សំពះ​ព្រះ​ខែ​ជាមួយ​ប្រជាជន​នៅ​ឃុំ​ពុត​ស និង​បាន​សម្រាក​នៅ​ទីនោះ ២​យប់ ៣​ថ្ងៃ​។ បទពិសោធន៍​មួយ​នេះ បាន​តម្រូវ​ឲ្យ​ខ្ញុំ​គិត​ឡើងវិញ ដោយ​ជំរុញ​នយោបាយ​ប្រឡាយ​មេ ដែល​ធ្លាប់មាន​ពី​រដ្ឋាភិបាល​អតីត​រដ្ឋ​កម្ពុជា ឲ្យ​សកម្ម​ថែមទៀត​។ ជំរុញ​ធ្វើ​ប្រព័ន្ធធារាសាស្ត្រ​សម្រាប់​អន្តរាគមន៍​ជួយ​កសិករ​ក្នុង​ក្របខណ្ឌ​សេដ្ឋកិច្ច​ទីផ្សារ​។ ខ្ញុំ​និពន្ធ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា (​សំណាង​ព្រៃ​ស្វា​វាសនា​ពុត​ស​) និង​ដាក់ចេញ​ពាក្យស្លោក (​ច្រូតស្រូវ​ក្នុង​ទឹក​ប្រសើរ​ជាង​អត់​ស្រូវ​ច្រូត​)"​។​

​សម្តេច​ហ៊ុនសែន បាន​គូសបញ្ជាក់ថា "​ឆ្នាំនេះ ទោះ​មិនបាន​អុំទូក ដោយសារ​ទឹកតូច តែ​ពិធី​អកអំបុក សំពះ​ព្រះ​ខែ នៅតែមាន​ធម្មតា ដែល​ខ្ញុំ​សុំ​ជូនពរ​សំណាងល្អ​គ្រប់គ្នា​"៕​