ចៅសង្កាត់​សែនរ​មនា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់

​ខេត្ត​ម​ណ្ឌ​គិរី​៖​លោក​ចៅសង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​លោក រ៉​យ ត្រើ​ន ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត និង​ម៉ូតូ​គ្រា​ដែល​គាត់​ជិះ​ម៉ូតូ​វ៉ា​ឡាន​ខ្សែ​ផ្លូវ​ទៅ​រមណី​ដ្ឋា​ន​ទឹកជ្រោះ​ប៊ូ​ស្រា​ក៏​វ៉ា​ក់​ជាមួយ​រថយន្ត​សាំង​យ៉ុង​ក៏​ជួប​គ្រោះថ្នាក់​តែម្តងទៅ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០១៥​នេះ ត្រង់ចំណុច​មុខ​រមណីយដ្ឋាន​ចំការ​កាហ្វេ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​ស្ថិតក្នុង​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ 

​លោក ចាន់ ទិ​ត្យ នាយការិយាល័យ​ចរាចរ​ផ្លូវគោក​ខេត្ត​បានអោយដឹងថា អ្នក​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឈ្មោះ  រ៉​យ ត្រើ​ន ភេទ​ប្រុស​អាយុ ៤៨​ឆ្នាំ ជា​ចៅសង្កាត់រ​មនា ដែល​មុនពេល​កើតហេតុ​ជនរងគ្រោះ​ធ្វើដំណើរ​មកកាន់​ទី​រួម​ខេត្ត​ដើម្បី​កាត់សក់​បន្ទាប់ពី​កាត់សក់​រួចរាល់​ហូប​អាហារ​ពេលព្រឹក​រួច​ក៍​ត្រលប់​ទៅផ្ទះ​វិញ​ដល់​កន្លែងកើតហេតុ​ក៏​ជួប​គ្រោះថ្នាក់​តែម្តងទៅ​។  សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ម្ចាស់​រថយន្ដ​សាំង​យ៉ុង ឈ្មោះ តឹ​ម សុខ​ខេង ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​។​

 បើទោះបី​យ៉ាងណា​ក៏​សមត្ថកិច្ច​កំពុងធ្វើការ​វាស់វែង​និង​ឃាត់​រថយន្ត​បង្ករ​ទុក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ចំណែក​សព​សមត្ថកិច្ច​បានធ្វើការ​ពិនិត្យ​រួចរាល់​ហើយ​បាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ចៅសង្កាត់​សែនរ​មនា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់
ចៅសង្កាត់​សែនរ​មនា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់
ចៅសង្កាត់​សែនរ​មនា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់