​គ្រោះ​រញ្ជួយ​ដី​កម្រិត​៧.៥​រ៉ិ​ច​ទ័​រ​វាយប្រហារ​ភាគ​ខា​ង​ជើង​ប៉េ​រូ

​ប៉េ​រូ​៖គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៥​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​តំបន់​ជាប់​បន្ទាត់​ព្រំដែន​ប្រទេស​ប៉េ​រូ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប៉ុន្តែ​មិនទាន់មាន​របាយការណ៍​ណាមួយ បង្ហាញ​ពី​ផល​ខូចខាត​នៅឡើយ នេះ​បើ​យោងតាម​ប្រភពពី Reuters ចេញផ្សាយ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

​ដំបូង​ឡើយ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.១​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​តំបន់​ភាគខាងត្បូង​ប្រទេស ប៉េ​រូ ជាប់​បន្ទាត់​ព្រំដែន​ប្រទេស​ឈី​លី​។ វា​ក៏បាន​វាយប្រហារ​រដ្ឋធានី Lima ផងដែរ ដែលមាន​ចម្ងាយ​ប្រមាណ ៦៨១​គីឡូម៉ែត្រ ពី​ព្រំដែន​ភាគ​ខាងកើត​។ គ្រោះ​រញ្ជួយ​ដី​នេះ មាន​ជម្រៅ​ជ្រៅ​បំផុត​រហូតដល់​៦០២​គីឡូម៉ែត្រ វាយប្រហារ​ត្រង់​តំបន់​ជាទី​តាំង​ព្រៃរបោះ ក្នុង​តំបន់​អា​ម៉ា​ហ្ស៊ូ​ន ហេតុនេះ​មិនបាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ ឬ​អ្នកស្លាប់​ច្រើន​នោះទេ​៕

​គ្រោះ​រញ្ជួយ​ដី​កម្រិត​៧.៥​រ៉ិ​ច​ទ័​រ​វាយប្រហារ​ភាគ​ខា​ង​ជើង​ប៉េ​រូ

  • ​គ្រោះ​រញ្ជួយ​ដី​កម្រិត​៧.៥​រ៉ិ​ច​ទ័​រ​វាយប្រហារ​ភាគ​ខា​ង​ជើង​ប៉េ​រូ已关闭评论
  • 339 views
  • Hide Sidebar
    A+
Publish on:2015/11/25  Category:​អន្តរជាតិ