​អង់គ្លេសប្រកាស​លុបចោល​ជើងហោះហើរ​ទៅកាន់ប្រទេស​អេ​ហ្ស៊ី​ប​ទាំងអស់​

ក្រុង​ឡុង​ដ៍​៖​យោងតាម​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង ក្រុម​អាកាសចរណ៍​អង់គ្លេស បានប្រកាស​លុបចោល​ជើងហោះហើរ​ទាំងអស់​ទៅកាន់​តំបន់ Sharm el-Sheikh នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ចាប់ពី​ថ្ងៃទី​២៤ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ទើប​បើក​ដំ ណើ​រការ​វិញ​។ ការប្រកាស​បែបនេះ​គឺ​ដោយសារតែ​កាលពី​ចុងខែ​តុលា​យន្តហោះ​រុស្ស៊ី​ដឹក​មនុស្ស​២២៤​នាក់ ត្រូវបាន​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ទម្លាក់​។ 

​តាម​ប្រភព​ដដែល​បន្តថា ក្រុម​អ្នកវិនិយោគ ក៏ដូចជា​អ្នក​ដែល​ចង់ទៅ Holiday នៅ​ប្រទេស​អេ​ហ្ស៊ី​ប ក៏​ត្រូវបាន​រាំងស្ទះ​ដែរ ខណៈដែល​រដ្ឋាភិបាល​ប្រទេស​នេះ បាន​កំពុងតែធ្វើការ​ពិភាក្សា​ជុំវិញ​បញ្ហា​នេះ​យ៉ាង​ដុតដៃដុតជើង ក្នុងនាម​អង់គ្លេស​មាន​ជើង ហោះហើរ​ច្រើនជាងគេ​ឈរ​នៅ​លំដាប់​លេខ​២ បន្ទាប់ពី​រុស្ស៊ី​ទៅកាន់​ប្រទេស​ស្ថិតក្នុង​ទ្វីបអាហ្វ្រិក​មួយ​នេះ​។​

​ទោះបី​យាង​ណា​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ និង​សុំ​អភ័យទោស ចំពោះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​គ្រប់រូប​ផងដែរ គ្រា​ដែល​ពួកគេ​បាន​កក់​ជើងហោះហើរ​រួចរាល់​ហើយ ដើម្បី​ទៅ​វិសមកាល ក្នុងឱកាស​ថ្ងៃបុណ្យ Christmas’s Day ខាងមុខ ដោយ​សុំ​បង្វែ​ទៅកាន់​កោះ​សាយ​ប្រឺស ប្រទេស​ម៉ា​ល់តា​, ម៉ូ​រ៉ុ​ក និង តំបន់ Canaries វិញ ក្នុងករណី​ដែល​ធ្វើទៅបាន​៕

​អង់គ្លេសប្រកាស​លុបចោល​ជើងហោះហើរ​ទៅកាន់ប្រទេស​អេ​ហ្ស៊ី​ប​ទាំងអស់​