ប្រកួត​ដណ្ដើម​មេដាយ ២៩​វិញ្ញាសា ក្នុង​ពិធី​សម្ពោធ​អាង​ហែល​ទឹក​កំពង់​ចាម

ប្រកួត​ដណ្ដើម​មេដាយ ២៩​វិញ្ញាសា ក្នុង​ពិធី​សម្ពោធ​អាង​ហែល​ទឹក​កំពង់​ចាម

ទីលាន​ហែល​ទឹក​​ស្តង់ដារ​អន្តរជាតិ​ដែល​​ចំណាយ​ប្រាក់​សាងសង់​អស់​ប្រមាណ ១​លាន ៨​សែន​ដុល្លារ​មាន​ឈ្មោះ​ថា «មណ្ឌល​កីឡា​ហែល​ទឹក​តេជោ​សែន» ក្នុង​ខេត្ត​កំពង់ចាម នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ​ដើម​សប្ដាហ៍​ក្រោយ ដោយ​មាន​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន លើក​ទី​១ លើ ២៩​វិញ្ញាសា។

 

ប្រកួត​ដណ្ដើម​មេដាយ ២៩​វិញ្ញាសា ក្នុង​ពិធី​សម្ពោធ​អាង​ហែល​ទឹក​កំពង់​ចាម

 

លោក ហែម គីរី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​​ហែល​ទឹក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​​សម្ពោធ​ជា​ផ្លូវ​ការ​ទីលាន​ហែល​ទឹក​ស្ដង់ដារ​អន្តរជាតិ​នេះ មាន​ការ​ប្រកួត​កីឡា​ហែល​ទឹក​ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន លើក​ទី​១ លើ​វិញ្ញាសា​ចំនួន២៩។ សមាគម និង​ក្លិប៧ បាន​ចុះ​ឈ្មោះ​ចូល​រួម ដែល​មាន​កីឡាករ-កីឡា​ការិនី​សរុប ១២០ ទៅ ១៣០​នាក់។

 

កូន​ប្រុស​ទី៣ ​របស់​លោក ហែម ថុន រូប​នេះ បាន​បន្ថែម​ទៀត​ថា វគ្គ​ផ្ដាច់​ព្រ័ត្រ ៩​វិញ្ញាសា នឹង​ប្រកួត​នៅ​ចំពោះ​មុខ​សម្ដេច ហ៊ុន សែន នា​ថ្ងៃ​ទី២ ខែ​ធ្នូ ដែល​ជា​ថ្ងៃ​សម្ពោធ​ជា​ផ្លូវការ។ សម្ដេច ហ៊ុន សែន នឹង​ចែក​ពានរង្វាន់​ដល់​សមាគម-ក្លិប៣ ដែល​បូក​សរុប​ពិន្ទុ​បាន​ខ្ពស់​ជាង​គេ​តាម​លេខ​រៀង ចំណែក​ប្រភេទ​ឯកត្តជន​នឹង​ទទួល​បាន​មេដាយ​តាម​វិញ្ញាសា​នីមួយៗ។

 

ទីលាន​ហែល​ទឹក​ស្តង់ដារ​អន្តរជាតិ បាន​ចាប់​ផ្ដើម​គម្រោង​សាងសង់​ឡើង​តាំង​ពី​ឆ្នាំ​២០១៣ ក្នុង​ពេល​ដែល​លោក ហែម ថុន នៅ​ជា​អគ្គលេខាធិការ។ ទីលាន​ដ៏​ធំ​​នេះ​មាន​ប្រវែង​បណ្ដោយ ៥០​ម៉ែត្រ ដែល​​បំពាក់​ទៅ​ដោយ​សម្ភារៈ​ទំនើប​ៗ​​ស្រប​តាម​ការ​កំណត់​របស់​សហព័ទ្ធ​កីឡា​ហែល​ទឹក​អន្តរជាតិ International Swimming Federation៕

 

ទិដ្ឋភាព​ទូទៅ​នៃ​ទីលាន​ហែល​ទឹក៖

 

ប្រកួត​ដណ្ដើម​មេដាយ ២៩​វិញ្ញាសា ក្នុង​ពិធី​សម្ពោធ​អាង​ហែល​ទឹក​កំពង់​ចាម

 

ប្រកួត​ដណ្ដើម​មេដាយ ២៩​វិញ្ញាសា ក្នុង​ពិធី​សម្ពោធ​អាង​ហែល​ទឹក​កំពង់​ចាម

 

ប្រកួត​ដណ្ដើម​មេដាយ ២៩​វិញ្ញាសា ក្នុង​ពិធី​សម្ពោធ​អាង​ហែល​ទឹក​កំពង់​ចាម

 

ប្រកួត​ដណ្ដើម​មេដាយ ២៩​វិញ្ញាសា ក្នុង​ពិធី​សម្ពោធ​អាង​ហែល​ទឹក​កំពង់​ចាម

 

ប្រកួត​ដណ្ដើម​មេដាយ ២៩​វិញ្ញាសា ក្នុង​ពិធី​សម្ពោធ​អាង​ហែល​ទឹក​កំពង់​ចាម

 

អត្ថបទ៖ គង់ វិសាល
រូបភាព ផ្ដល់ឲ្យ