​ប៉ូលិស​ក្រុងព្រះសីហនុ ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​លួច​ទាក់​សត្វ​ឆ្កែ​

ព្រះសីហនុ: យុវជន​ម្នាក់ ដែល​បាន​លួច​ទាក់​សត្វ​ឆ្កែ​របស់​អ្នកភូមិ ត្រូវបាន​ប៉ូលិស និង​ប្រជាពលរដ្ឋ ឃាត់ខ្លួន​នៅ​យប់​ថ្ងៃទី​២៤ ខែ​វិច្ចិកា ឆ្នាំ​២០១៥ នៅ​ភូមិ​ប្រហិត ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។  

​លោក​វរសេនីយ៍ត្រី ភុល ភស្តា អធិការ​ក្រុងព្រះសីហនុ បានឱ្យ​ដឹ​ថា ដោយ​ជនសង្ស័យ មាន​គ្នា​ចំនួន​២​នាក់ បានធ្វើ​សកម្មភាព លួច​ទាក់​សត្វ​ឆ្កែ​អ្នកភូមិ​។ ពេលដែល​ទាក់​សត្វ​ឆ្កែ បាន​មួយ​ក្បាល​ហើយ សត្វ​ឆ្កែ​នោះ ស្រែក ទើប​ប្រជាពលរដ្ឋ​ដឹង​ទាន់ ក៏​ដេញចាប់ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ និង​គ្នា​វា​ម្នាក់ទៀត រត់គេចខ្លួន​បាត់​តែម្តង​។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ​វ៉ាន់ ចាន់  ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ និង​ដកហូត​វត្ថុតាង ម៉ូតូ ១​គ្រឿង ជា​មធ្យោបាយ ធ្វើ​សកម្មភាព​។​

​ក្រោយពី​បាន​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល ក្រុងព្រះសីហនុ សមត្ថកិច្ច ក៏បាន​បញ្ជូន​ជនសង្ស័យ មក​ស្នងការដ្ឋាន​នគ​របាល ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បន្ត និង​បញ្ជូន​ជនសង្ស័យ រួម​នឹង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕V/S

​ប៉ូលិស​ក្រុងព្រះសីហនុ ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​លួច​ទាក់​សត្វ​ឆ្កែ​

​ប៉ូលិស​ក្រុងព្រះសីហនុ ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​លួច​ទាក់​សត្វ​ឆ្កែ​