ស្ថាបនិក Gusi Peace Prize ប្រកាស​គម្រោង​បង្កើត​បណ្ណាល័យ​សន្តិភាព​មួយ

លោក ហ៊ុន ម៉ានី ប្រគល់ពុទ្ធ​បដិមា​ដល់លោក Barry Gusi ដើម្បី​ដាក់​តម្កល់នៅ​ក្នុងបណ្ណាល័យ។ រូបថតផ្តល់ដោយ លោក សោម រតនាលោក Barry Gusi ស្ថាបនិក​នៃ​ពានរង្វាន់​សន្តិភាព Gusi Peace Prize បានប្រកាស​ពី​គម្រោង​សាងសង់​បណ្ណាល័យ​មួយ​ដើម្បី​ប្រយោជន៍​ដល់​ការស្រាវជ្រាវផ្សេងៗ ។ ការប្រកាស​របស់លោក​បានធ្វើ​ឡើង​នា​ជំនួប​ជាមួយ​ជ័យលាភី​ទាំងអស់ Gusi Peace Prize ទាំងអស់​ប្រចាំឆ្នាំ២០១៥ កាលពី​រាត្រី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ពោលគឺមួយថ្ងៃមុនពិធី​ចែក​ពាន​រង្វាន់នា​ល្ងាចនេះ។

លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រួមទាំង​ជ័យលាភី១៨នាក់​ផ្សេងទៀត បាន​សម្តែង​ការស្វាគមន៍​គម្រោង​បង្កើត​បណ្ណាល័យ​របស់លោក Barry Gusi ។ នាឱកាស​នោះ លោក ហ៊ុន ម៉ា​នី បានប្រគល់​ពុទ្ធបដិមា​មួយអង្គ​ដល់​លោក Barry Gusi ដើម្បី​ដាក់​តម្កល់​នៅក្នុង​បណ្ណាល័យ​នាពេលខាងមុខ។

ស្ថាបនិក Gusi Peace Prize ប្រកាស​គម្រោង​បង្កើត​បណ្ណាល័យ​សន្តិភាព​មួយជាមួយគ្នានេះ​ផងដែរ លោក ហ៊ុន ម៉ា​នី បាន​ជុំរុញ​ដល់​អ្នកចូលរួម​ទាំងអស់​បន្ត​នាំគ្នា​ថែរក្សា​សន្តិភាព​ដែលមាន​ស្រាប់។ លោក​លើកឡើងថា បើសិនណា​ប្រទេស​មាន​សន្តិភាព​ហើយ គប្បី​នាំគ្នា​ថែរក្សា និង​ស្រឡាញ់​សន្តិភាព​នោះ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សោម រតនា អ្នកសម្របសម្រួល​កម្ម​វិធី​របស់​ប្រតិភូ​កម្ពុជា។

ពានរង្វាន់ Gusi Peace Prize ត្រូវបាន​បង្កើតឡើង​ដោយ​លោក Barry Gusi ក្នុង​គោលបំណង​ឧទ្ទិស​ដល់​ឪពុក​របស់លោក គឺ លោក Gemeniano Javier Gusi អតីតយុទ្ធជន​នា​សម័យ​សង្គ្រាមលោកលើកទី​ពីរ ដែល​បាន​តស៊ូរ​ប្រយុទ្ធប្រឆាំង​ជប៉ុន ហើយ​ក្រោយមក​បានក្លាយ​ជា​អ្នកនយោបាយ និង​ជា​សកម្មជន​សិទ្ធិមនុស្ស។ស្ថាបនិក Gusi Peace Prize ប្រកាស​គម្រោង​បង្កើត​បណ្ណាល័យ​សន្តិភាព​មួយ
 
ចាប់ពី​ឆ្នាំ២០០២មក ពានរង្វាន់​ដែល​ចែកចេញជា​ច្រើន​ផ្នែក​នេះ ត្រូវបាន​ប្រគល់​ជន​ដល់​ឥស្សរជន និង​ស្ថាប័ន ដែល​ធ្វើ​ការងារ​លើ​ការពង្រឹង​សន្តិភាព និង​ការពង្រីក​សកម្មភាពផ្សេងៗ ។ មេដឹកនាំ និង​អតីត​មេដឹកនាំ​ប្រទេស​ជិត២០នាក់​ហើយ ដែល​ធ្លាប់​ទទួល​ពានរង្វាន់​នេះ ។
 
នា​រយៈពេល១៣ឆ្នាំ​កន្លងមកនេះ លោក ហ៊ុន ម៉ា​នី គឺជា​ឥស្សរជន​ទីមួយ​របស់​កម្ពុជា ដែល​បានឈ្នះ​ពានរង្វាន់​នេះ។ សម្រាប់​ឆ្នាំ២០១៥នេះ លោក ហ៊ុន ម៉ា​នី ដែលជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​នោះ ស្ថិតក្នុង​ចំណោម​ឥស្សរជន​ចំនួន១៨នាក់​លើ​ពិភពលោក​ដែល​ឈ្នះ​ពាន Gusi Peace Prize។ លោក ហ៊ុន ម៉ា​នី ឈ្នះ​លើ​ផ្នែក Youth leadership and Humanitarianism and Advocate of Cultural Heritage ហើយ​លោក​ក៏​ជា​ជ័យលាភី​ដែល​ក្មេង​ជាងគេ​ផងដែរ។
 
ជ័យលាភី១៩នាក់​នេះ មាន​មកពី​កម្ពុជា អូទ្រីស អូស្ត្រាលី បង់​ក្លា​ដែ​ស បេឡា​រុស ចិន ច​ច​ជា ឆេ​ក អាល្លឺម៉ង់ ជប៉ុន កា​ហ្សា​ក់​ស្ថាន គៀក​ហ្ស៊ី​ស​ស្ថាន ហូ​ឡង់ ហ្វីលីពីន ព័រ​ទុយ​ហ្គា​ល់ កាតា រុស្ស៊ី អ៊ុយ​ក្រែ​ន និង​សហរដ្ឋអាមេរិក៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​