សេដ្ឋវិទូ​ចិន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កាត់​បន្ថយ​អត្រាពន្ធ​ដល់​បណ្តា​សហគ្រាស

ប្រទេស​ចិន ៖ អ្នក​សេដ្ឋកិច្ច​ចិន​កំពុង​តែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កាត់​បន្ថយពន្ធ​ដល់​សហគ្រាស​នានា ព្រមទាំង​កាត់​តម្លៃ​ប្រាក់​ឲ្យ​ខ្ចី​របស់​ពួក​គេ ដែល​ជា​ផ្នែក​ផ្គត់ផ្គង់​ក្នុង​ការ​កែទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីជម្រៅ ។

អ្នកជំនាញ​បាន​ព្យាករណ៍​ទុក​ថា ទឹកប្រាក់​រាប់រយ​ប៊ី​លាន​យន់​ដែល​ទទួល​បាន​ពី​ចំណូល​ពន្ធ អាច​ត្រូវ​សន្សំទុក​ក្នុង​ទិស​ដៅ​ឆ្នាំ​ក្រោយ តាម​រយៈ​គោលនយោបាយ​អនុគ្រោះ​ពន្ធ​ផ្សេង​ៗ ។

ចិន​កំពុង​កែសម្រួល​នូវ​គោលនយោបាយ​ពន្ធ​របស់​ខ្លួន​ក្នុង​ការ​លើកទឹកចិត្ត​វិស័យ​សេវាកម្ម និង​សហគ្រាស​ខ្នាត​តូច ។ ការ​កែទម្រង់​ពន្ធ​បន្ថែម​លើ​តម្លៃ​ដែល​ចាប់ផ្តើម​ធ្វើ​ក្នុង​ឆ្នាំ​២០១២ នឹង​ត្រូវ​លុប​បំបាត់​ការ​យកពន្ធ​ទ្វេ​ដង​នៃ​ពាណិជ្ជកម្ម​សេវាកម្ម ដែល​សន្សំ​សំចៃ​ដល់​ក្រុមហ៊ុន​ក្នុង​វិស័យ​ដឹក​ជញ្ជូន និង​ទូរគមនាគមន៍​ប្រមាណ​ជា​៤៨០​ប៊ី​លាន​យន់ (៧៥,១៦​ប៊ី​លាន​ដុល្លារ​)​។ គោលនយោបាយ​អនុគ្រោះ ក៏​អាច​បន្ថយ​នូវ​វិក្កយបត្រ​ពន្ធ​អាជីវកម្ម​ខ្នាត​តូច​៤៨,៦​ប៊ី​លាន​យន់​ផង​ដែរ​ក្នុង​ឆមាស​ទី​១ ។

ថ្នាក់ដឹកនាំ​គ្រឹះស្ថានស្រាវជ្រាវ​សេដ្ឋកិច្ច Winbro លោក Teng Tai បាន​មាន​ប្រសាសន៍​ថា ៖ «​វា​នៅ​មាន​បរិមាណ​តិចតួច​នៅឡើយ ប្រសិនបើ​អ្នក​ពិនិត្យ​ចំណូល​ពន្ធ​អាករ​មាន​២០​ទ្រី​លាន​យន់​» ។

អនុ​បាត​ពន្ធ និង GDP របស់​ចិន គឺជា​ចំណូល​ពន្ធ​មួយ​ប្រភេទ ដែល​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ខ្លួន​សម្រេច​បាន​៣៧% ក្នុង​ឆ្នាំ​២០១៤ ច្រើន​ជាង​អត្រា​ជា​មធ្យម​សម្រាប់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ជិត​១០% ។

លោក Teng Tai បន្ត​ថា ៖ «​ជាមួយនឹង​អនុ​បាត​កម្រិត​ខ្ពស់ រដ្ឋាភិបាល​គួរតែ​កាត់​ចំណូល​ពន្ធ​ទាំង​សាជីវកម្ម និង​ឯកជន ដើម្បី​លើកទឹកចិត្ត​ដល់​វិស័យ​វិនិយោគ និង​ការ​ប្រើ ប្រាស់​» ៕