កម្មវិធី​នៅ​ថ្ងៃទី​២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក នៅ​រាជធានី​ភ្នំពេញ

ភ្នំពេញ: លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ នឹងចូលរួម​ក្នុង​កម្មវិធី​នៅ​ថ្ងៃទី​២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ ចាប់ពី​រសៀល​ថ្ងៃទី​២៥​វិច្ឆិកា​នេះ​។ ក្នុងនោះ គឺ​នៅ​ម៉ោង ៤ រសៀល ពិធី​ដាល់អំបុក នៅ​វត្តភ្នំ​។ ម៉ោង ៦ ល្ងាច ពិធី​បណ្តែត​គោម នៅមុខ​ព្រះបរមរាជវាំង និង​នៅ​ម៉ោង ៨ យប់​ទៅ​អកអំបុក សំពះ​ព្រះ​ខែ នៅ​វត្តភ្នំ​។​

​ជាមួយគ្នា​នោះ អាជ្ញាធរ ក៏បាន​រៀបចំ​ការបាញ់​កាំជ្រួច និង​ការប្រគំ​តន្ត្រី កម្មវិធី​កម្សាន្ត​សប្បាយ ព្រមទាំង​ការតាំងពិព័រណ៍​ផលិតផល​នានា នៅ​បន្ត​ដូច​ថ្ងៃទី​១ នៅ​ទីតាំង​សំខាន់ៗ ដូចដែល​បានគ្រោង​ទុក គឺ​នៅ​កោះ​ពេជ្រ នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី នៅ​ទីលាន​ប្រជាធិបតេយ្យ និង​នៅ​វត្តភ្នំ​។​

​នៅ​ឆ្នាំនេះ រាជរដ្ឋាភិបាល បានសម្រេច​ផ្អាក មិន​រៀបចំ​ពិធី​អុំទូក នៅមុខ​ព្រះបរម​រាជវាំង​នោះទេ ក្រោម​ហេតុផល​ថា ទឹក​មាន​កម្រិត​ទាប និង​ម្យ៉ាងទៀត ប្រទេស​កម្ពុជា​យើង កំពុង​ជួបប្រទះ​នឹង​គ្រោះរាំងស្ងួត ដែល​ត្រូវ​បង្វែរ​ថវិកា​ចំណាយ​សម្រាប់​ពិធី​បុណ្យ​​អុំទូក ទៅ​ទិញ​ប្រេង ជួយ​បូមទឹក​សង្គ្រោះ​ស្រូវ​ស្រែ​កសិករ។

កាលពីយប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក កាលពីថ្ងៃទី២៤វិច្ឆិកា អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសថា មានប្រជាពលរដ្ឋយ៉ាងច្រើនកោះករ ចូលរួមកម្សាន្តសប្បាយ។ ក្នុងនោះ ការប៉ាន់ស្មានជាជំហ៊ានដំបូង មានអ្នកមកទស្សនា មិនតិចជាង ៥ ម៉ឺននាក់។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា អាជ្ញាធរ​រាជធានី នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅថ្ងៃទី២៥វិច្ឆិកានេះ បានបង្កើន​កិច្​ចការ​ពារ​សន្តិសុខ សុវត្ថិភាព លើសពីថ្ងៃទី១ ដោយសារតែនៅថ្ងៃទី២៥វិច្ឆិកានេះ មាន​កម្មវិធី​ច្រើន​ជាង​ថ្ងៃទី១៕​

កម្មវិធី​នៅ​ថ្ងៃទី​២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក នៅ​រាជធានី​ភ្នំពេញ

កម្មវិធី​នៅ​ថ្ងៃទី​២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក នៅ​រាជធានី​ភ្នំពេញ

កម្មវិធី​នៅ​ថ្ងៃទី​២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក នៅ​រាជធានី​ភ្នំពេញ