​បើក​ម៉ូតូ​ជែងទៅ​បុក​រថយន្តក្រុង​ស្លាប់​ម្នាក់ ​រង​របួសធ្ងន់​ម្នាក់​លើ​ផ្លូវជាតិ​លេខ​៥

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ស្លាប់នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​​​រង​របួស​ធ្ងន់​ ដោយ​សារ​ជិះ​ម៉ូតូ​ជែង​ទៅ​បុក​ជាមួយ​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ កាល​ពី​វេលា​ម៉ោង​៧​​និង​៤០​នាទី​យប់ ​ថ្ងៃ​ទី​២៤ ​វិច្ឆិកា ​២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ៥ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ៨៥ ​និង​លេខ​៨៦ ស្ថិត​ក្នុងភូមិ​ព្រៃ​កោះ​ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ​។

​សមត្ថកិច្ច​នគរបាលចរាចរ​ណ៍​ស្រុក​រលាប្អៀរ បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​បាត់បង់ជីវិត​មានឈ្មោះ ហួត គឹ​ម​ហាក់ អាយុ​១៩​ឆ្នាំ ជា​បុគ្គលិក​សមាគម​ ភ្នំ​ក​ង្រី និង​ម្នាក់​ទៀត​រង​របួសធ្ងន់ មានឈ្មោះ ហួត សំណាង​អាយុ​១៨​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ជុំ ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស។

មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះម៉ូតូ​ម៉ាកហុងដា​សេ​១២៥ ពាក់​ស្លាក​លេខ ONG 113.1.003  ក្នុង​ដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្តក្រុង​ដឹក
អ្នកដំណើរ ពាក់​ស្លាក​លេខ បាត់ដំបង 3A. 0220  បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ
មន្ទីរពេទ្យ​ខេត្ត ​។

សមត្ថកិច្ច​នគរបាល​បាន​សង្ស័យ​ថា ជនរ​ងរ​គ្រោះ​ទាំង​២​នាក់ ងោក ឬ​ជែង​រថយន្ត​មួយ​គ្រឿង​ពីមុខទើប​ជ្រុល​ទៅ​បុក​រថយន្តក្រុង​ក្នុង​ដំណើរបញ្ច្រាសទិស​បែប​នេះ៕