អេ​ន យ៉ា​ដាវ បើកហាង​សាច់​ក្លែម បន្ថែម​លើ​ហាង​សាឡ​ន​

Sanofi

​ថ្មីៗ​នេះ ស្រី​ស្អាត អេ​ន យ៉ា​ដាវ បាន​បើកហាង​លក់​សាច់​ក្លែម ដែលមាន​យីហោ​៧៧៧៧ បន្ថែម​ពីលើ​ហាង​សាឡ​ន ដែលមាន​ទីតាំងនៅ​ម្តុំ​ផ្សា​រសី​ុ​ឡឹប​។ ហាង​សាច់​ក្លែម​នេះ ចំណាយ​ដើមទុន ប្រមាណ​ជាង​មួយ​ម៉ឺន​ដុល្លារ ដែល​នាង​បាន​អះអាងថា ជា​ទឹកប្រាក់​ផ្ទាល់ខ្លួន​។​ ​ថ្វីត្បិតតែ​មិនមែនជា​អ្នកសិល្បៈ ដែលមាន​ឈ្មោះ​បោះ​សម្លេង​ក៏ពិតមែន តែ អេ​ន យ៉ា​ដាវ មាន លទ្ធភាព បើកមុខរ​បរជា​បន្ត​បន្ទាប់ មានដូចជា​ហាង​លក់​ម្ជូរ យ៉ា​ដាវ​ជូរអែម ហាង​សាឡ​ន និង ហាង​សាច់​ក្លែម​៧៧៧៧ ដែល​និង​បើក​ដំណើរការ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​ ក្នុង​ការបើក​មុខរប​រទាំង​នេះ នាង​បាន​ចំណាយ​ដើមទុន អស់​ប្រមាណ​ជិត​បី​ម៉ឺន​ដុល្លារ​។ អ្នក​សម្តែង​រូបនេះ បាន​ប្រាប់ថា រាល់ថ្ងៃនេះ នាង​មាន​ការងារ រវល់​ច្រើន ទៅលើ​មុខរបរ​រក​ស៊ីច្រើនជាង​ការងារ​សិល្បៈ​។​ តែ​យ៉ាងណា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ នាង​មាន​គម្រោង​ថត រឿង​ថ្មី​មួយ​បន្ថែមទៀត​។​

​ថ្មីៗ​នេះ អេ​ន យ៉ា​ដាវ ទើប​និង​ដើរ​ចេញពី​ការថត​រឿង​ « វិស្សមកាល​មរណៈ​» ​ក្រោយពី​បាន ចូលរួម​ថត​មួយរយៈ​ខ្លី​។ ​មានការ​បង្ហើប​ថា មូលហេតុ ដែល អេ​ន យ៉ា​ដាវ សម្រេចចិត្ត​ឈប់​ថត​រឿងនេះ ដោយសារ​នាង​មានប​ព្ហា​អាក់អន់ស្រពន់ចិត្ត​ជាមួយ​តួ​សម្តែង​ដូចគ្នា​។​ជាមួយនិង​ការទទួលស្គាល់​ការពិត អេ​ន យ៉ា​ដាវ បាន​ប្រាប់ថា នាង​មិន​ចង់​និយាយ​រឿងនេះ​ទេ​។ ​តែ​យ៉ាងណា នាង​សម្តែង​ការសោកស្តាយ ដោយ សារ​រឿងនេះ ពោរពេញ ទៅដោយ​ឈុត​ឆាក​វាយប្រហារ ដែលមាន​បញ្ចូល​ក្បាច់គុណ​ខ្មែរ​ផងដែរ​។ ក្រៅ ពី​ជា​អ្នក​សម្តែង អេ​ន យ៉ា​ដាវ ក៏មាន​បំណង​ចង់​ក្លាយជា​តារាចម្រៀង​ផងដែរ​។​

ជាមួយនិង​រូបរាង​តូច​ស្រ​ឡូ​ន អេ​ន យ៉ា​ដាវ ក៏​មិន​ខ្លាច​ក្នុងការ​ស្លៀកពាក់​ស៊ិច​ស៊ី​បង្ហាញ​រន្ធ ផ្ចិត​និង​សាច់​សរ​លោង​នោះឡើយ​។​កាលពីពេល​ថ្មីៗ​នេះ នាង​ត្រូវបាន​បុរស​ម្នាក់ Comment លើ​រូបថត​នាង​ថា «​ដេក​ជាមួយ​ខ្ញុំ​អត់​១០០០​ដុល្លារ​» ពាក្យ​មួយ​ឃ្លា​នេះ បានធ្វើអោយ​នាង​មួរ​ម៉ៅ​ជាខ្លាំង​។ អេ​ន យ៉ា​ដាវ ប្រាប់ថា នាង​មាន​គម្រោង ថតរូប​សិល្បៈ​ដែលមាន​លក្ខណៈ​ស៊ិ​ច​ស៊ី​តែ​យ៉ាងណា រហូតមកដល់​ពេលនេះ គេ​មិនទាន់​ឃើញ​រូប ថត​ទាក់ទាញ​របស់​នាង​នៅឡើយ​ទេ​។​ ចេ​នី​



  


  


Related