ជនសង្ស័យសម្លាប់លោកយាយអាយុ៧១ឆា្នំនៅកំពង់ស្ពឺ ​​​ហែកគុក​រត់​បាត់​​​យប់មិញ

​ខេត្ត​កំពង់ស្ពឺ ៖ តាម​សេចក្តីរាយ​​ការណ៍​ពី​អ្នក​ឆ្លើយ​​ឆ្លង​ព័ត៌មាន បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​​​ឈ្មោះ ប៉ូ​ញ ចាន់​រិ​ទ្ទ ​​ពាក់​ព័ន្ធ​ក្នុង​ករណី​ឃាត​កម្ម​​លើ​លោកយាយ​អាយុ​៧១​ឆ្នាំ​ម្នាក់​ក្នុង​វាលស្រែ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​កាល​​ពី​វេលា​ម៉ោង​១១​និង​​៣​នាទី​យប់​ថ្ងៃ​ទី២៣​ វិច្ឆិកា ២០១៥​ ​​​​​ហើយ​យក​ទៅ​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ដើម្បី​​កសាង​​សំណុំ​រឿងបញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត បាន​ហែក​គុក​រត់​គេច​ខ្លួន​បាត់​ស្រមោល កាលពី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​២៥ វិច្ឆិកា ២០១៥ ​នេះ ៕

គួរ​រំឭក​ថា ​ជន​សង្ស័យ ឈ្មោះ ប៉ូ​ញ ចាន់​រិ​ទ្ទ ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ​ជា​កសិករ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​ន​រា ឃុំ​ខ្ទំ​ក្រាំង ស្រុក​សំរោង​ទង ​សង្ស័យពាក់​ព័ន្ធ​​ក្នុង​ករណី​ឃាតកម្ម​​​​​គិត​ទុកជា​មុនលើ​លោកយាយ​អាយុ​៧១​ឆ្នាំ​ម្នាក់​​ ​នៅ​ភូមិ​​ព្រៃព្រន​រា ឃុំ​ខ្ទំ​ក្រាំង ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ​ ៕