តើស្មាតហ្វូន Redmi Note 3 ដ៏ទំនើបចុងក្រោយរបស់ Xiaomi មានលក្ខណៈសម្បត្តិអ្វីខ្លះ?

តើស្មាតហ្វូន Redmi Note 3 ដ៏ទំនើបចុងក្រោយរបស់ Xiaomi មានលក្ខណៈសម្បត្តិអ្វីខ្លះ?

Redmi Note 3 គឺជាស្មាតហ្វូនទើបនឹងចេញថ្មីមួយរបស់ក្រុមហ៊ុន Xiaomi ដែលត្រូវបានរចនាឡើងយ៉ាងទំនើប មិនចាញ់ស្មាតហ្វូនទំនើបៗ ដ៏ទៃទៀតឡើយ វាត្រូវបានផលិតឡើងពីលោហៈធាតុយ៉ាងរឹងមាំ​ ស្តើង មានរូបរាងធំបន្តិច ប្រើស៊ីមពីរ មានទ្រនាប់ស្គែនក្រយ៉ៅដៃនៅផ្នែកខាង ក្រោយ ទំហំអេក្រង់ 5.5 អ៊ីង ជាប្រភេទ IPS LCD capacitive ជាមួយរីសូលូសិន 1080 x 1920 pixels ដែលអាចបង្ហាញរូបភាព វីដេអូ បាន យ៉ាងច្បាស់ម៉ត់ល្អ ត្រជាក់ភ្នែក ។ Redmi Note 3 មានកាមេរ៉ាក្រោយទំហំ 13 មេកាភិចសែល អមជាមួយ LED Flash ពីរគ្រាប់ជាប់គ្នា អាចថតរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ កម្រិត 4K ចំនែកកាមេរ៉ាមុខមានទំហំ 5 មេកាភិចសែល សំរាប់ថតរូប Selfie បានច្បាស់ល្អផងដែរ ។ ស្មាតហ្វូននេះមានមេម៉ូរីម៉ាស៊ីនទំហំ 16 ជីកាបៃ និង ទំហំ 32 ជីកាបៃ ព្រមទាំងអាចបន្ថែមមេម៉ូរីកាតបានដល់ទំហំ 128 ជីកាបៃទៀត ចំពោះ រ៉េមវិញមានទំហំ 2 ជីកាបៃ និង 3ជីកាបៃ ហើយប្រើស៊ីភីយូប្រភេទ Octa-core 2.0 GHz, ARM Cortex-A53 ដែលធ្វើអោយការដោនឡូតហ្គេមធំៗ កម្មវិធី បានយ៉ាងលឿន ថែមទាំងលេងហ្គេមក្រាភិចធំៗ បើកអ៊ិនធឺណេត ប្រើប្រាស់កម្មវិធីបានយ៉ាងរលូន ។ Redmi Note 3 មានបីព៌ណគឺ ព៌ណស, ព៌ណមាស និងព៌ណប្រផេះ ។

តើស្មាតហ្វូន Redmi Note 3 ដ៏ទំនើបចុងក្រោយរបស់ Xiaomi មានលក្ខណៈសម្បត្តិអ្វីខ្លះ?

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.5 inches (1080 x 1920 pixels)
  • បន្ទះឈីប : Mediatek MT6795 Helio X10
  • CPU : Octa-core 2.0 GHz, ARM Cortex-A53
  • RAM : 2 GB & 3 GB
  • Memory ខាងក្នុង : 16 GB & 32 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 128 GB
  • កាមេរ៉ាក្រោយ : 13 MP, 4128 x 3096 pixels, phase detection autofocus, dual-LED (dual tone) flash
  • កាមេរ៉ាមុខ : 5 MP
  • ថាមពលថ្ម : Non-removable Li-Po 4000 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1 (Lollipop)
  • ពណ៌ : Silver, Gray, Gold

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus តើស្មាតហ្វូន Redmi Note 3 ដ៏ទំនើបចុងក្រោយរបស់ Xiaomi មានលក្ខណៈសម្បត្តិអ្វីខ្លះ?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com តើស្មាតហ្វូន Redmi Note 3 ដ៏ទំនើបចុងក្រោយរបស់ Xiaomi មានលក្ខណៈសម្បត្តិអ្វីខ្លះ?

ចុះថ្ងៃទី 25 ខែវិច្ឆកា ឆ្នាំ 2015 ម៉ោង ០1:50 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ