រថយន្តដឹកអ្នកដំណើរ «ពន្លឺអង្គរ» បុកបុរសពីរនាក់បងប្អូន ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

កំពង់ឆ្នាំង៖ បុរសពីរនាក់បងប្អូន ម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តដឹកអ្នកដំណើរ «ពន្លឺ អង្គរ» បុកពេញទំហឹង ពេលពួកគេកំពុងជិះម៉ូតូឌុបគ្នាទៅយាមនៅកន្លែងធ្វើការ នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ លេខ ៨៦ និង៨៧ ស្ថិតនៅក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា មុនពេលកើតហេតុជងរងគ្រោះ ២នាក់បងប្អូន បានជិះ ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី០៤ ពណ៌ខ្មៅ ពាក់ស្លាកលេខអង្គការ  ONG-113 1.003   ក្នុងទិសដៅពីត្បូងទៅជើង បំណងទៅយាមពេលយប់នៅកន្លែងធ្វើការ។ លុះបើកមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន «ពន្លឺអង្គរ» ពាក់ស្លាកលេខបាត់ដំបង 3A–0220 បើកបរយ៉ាងលឿនក្នុងទិសដៅបញ្ច្រាសគ្នា បុកចំ ពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូ និងជនរងគ្រោះប៉ើងចូលកញ្ចក់រថយន្តអូសប្រមាណ ២០ម៉ែត្រពីកន្លែងកើត ហេតុ ទើបធ្លាក់ចុះមកវិញ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តក្រុង បានចុះរត់គេចខ្លួនបាត់ ដោយទុករថយន្ត និងអ្នកដំណើរចោលនៅ កន្លែងកើតហេតុ។ ចំណែកជនរងគ្រោះរបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ ឆ្នាំង  រីឯសពជនរងគ្រោះ ត្រូវបានរថយន្តមន្ទីរពេទ្យខេត្តជួយដឹកពីកន្លែងកើតហេតុ យកទៅប្រគល់ជូនក្រុមគ្រួសារ នៅភូមិត្រពាំងជុំ ឃុំចោងម៉ាង ស្រុកទឹកផុស ដើម្បីធ្វើបុណ្យទានតាមប្រពៃណី។

ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ រួមមាន៖  ឈ្មោះ ហួច គឹមហាក់ អាយុ ២២ឆ្នាំ បានស្លាប់ ភ្លាមៗ នៅកន្លែងកើតហេតុ ជាមន្ត្រីអង្គការកង្រីមានទីតាំងនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង មានទីលំនៅក្នុងភូមិ ត្រពាំង ជុំ ឃុំចោងម៉ោង ស្រុកទឹកផុស និងម្នាក់ទៀតឈ្មោះ  ហួច សំណាង  អាយុ២០ឆ្នាំ ជាប្អូនបង្កើត បានរងរបួសធ្ងន់ ធ្ងរបាក់ជើងខាងឆ្វេង។

ក្រោយវាស់វែងធ្វើកំណត់ហេតុរួច រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចអូសយកទៅទុកនៅការិយាល័យកណ្តាល សណ្តាប់ធ្នាប់នៃ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕