ជីវិត​គ្រូបង្រៀន​មាន​តម្លៃ​ដែរ​ឬទេ? ពេល​ធ្លាក់ខ្លួន​ឈឺ​ដោយ​ប្រការ​ផ្សេង​ៗ

ខេត្តព្រៃវែង ៖ លោកគ្រូ​បង្រៀន​ម្នាក់​បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា លោក​ឈ្មោះ​ហ៊ុម គឹ​ម​ដេ​ត អាយុ​៤៧​ឆ្នាំ ​បម្រើ​​ការងារ​ក្នុង​វិស័យ​អប់រំ​តាំងពី​ឆ្នាំ​១៩៨៥ ជា​បុគ្គលិក​សិក្សា​បម្រើ​ការ​នៅ​សាលា​បឋម​សិក្សា​ព្រែក​ខ្សាយ «​ខ​» នៅ​ខាងកើត​ជាប់​សាលាឃុំ​ព្រែក​ខ្សាយ «​ខ​» ស្រុក​ពាម​រក៍ ។

ពេល​នេះ លោក​បាន​ដេក​ដួល​នៅ​លើ​គ្រែ ក្រោក​ឡើង​ទៅ​ណា​មិន​រួច​ដោយសារ កាលពី​ថ្ងៃ​ទី​២៩ តុលា ២០១៥ លោក​បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​លោក​កំពុង​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ ស្រាប់​តែង​ងិ​ត​មុខ ពេល​នោះ​លោក​បាន​ដួល​ម៉ូតូ​ធ្លាក់​ពី​លើ​ម៉ូតូ​នៅ​ចំណុច​ថ្នល់​ចុះ​ពីលើ​ស្ពាន​អ្នក​លឿង​ ត្រើយ​កើត​ប្រហែល​៥០០ ទៅ​៦០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សាយ «​ក​» ស្រុក​ពាម ។

គ្រួសារ​លោក​ថា បាន​នាំ​យក​លោក​ទៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង ដើម្បី​ជួយ​សង្គ្រោះ ។ ក្រុម​គ្រូពេទ្យ​បង្អែក​អ្នក​លឿង​ថា គ្មាន​លទ្ធ ភាព​មើល​ទេ ព្រោះ​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូន​លោក​ទៅ​ពិនិត្យ និង​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​លោកសង្ឃ​រាជធានី​ភ្នំពេញ ។ ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា លោក​បាន​បាក់ឆ្អឹង​កង​.​ក​២​កំណាត់ បណ្តាល​ឱ្យ​ស្លាប់​មួយ​កំណាត់​ត្រឹម​ចង្កេះ​ចុះ​ក្រោម ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព