លោក ជា ចំរើន ធ្វើ​សន្និសីទ​​កាសែត​និយាយ​ពី​គម្រោង​បង្កើត​បក្ស «​កម្ពុជាសេរីភាព»

លោក ជា ចំរើន អតីតតំណាងរាស្រ្តគណបក្ស​ប្រជាជនកម្ពុជា កាល​ពីអាណត្តិទី ៤ ហើយដែល​ទើប​លាឈប់​ពី​សមាជិក​គណបក្ស​ប្រជាជាជនកម្ពុជា​ កាលពី​ពេល​ថ្មីៗ​នោះ​  នៅ​រសៀល​នេះ នឹងធ្វើ​សន្និ​សីទកាសែត​ស្តីពី​គម្រោង​បង្កើត​បក្សថ្មីរបស់​លោក ដែលមាន​ឈ្មោះថា «គណបក្ស​កម្ពុជា​សេរីភាព»។

នៅម៉ោង ២ រសៀល​នេះ អ្នក​កាសែតជាច្រើន​នាក់​កំពុង​រង់ចំ​វត្តមាន​របស់​លោក ជា ចំរើន ធ្វើ​សន្និ​សីទ​កាសែត​នៅ​សណ្ឋាគារ​សាន់​វ៉េ។ សារព័ត៌មានថ្មីៗ នឹងរាយការណ៍ព័ត៌មាននេះបន្ថែមទៀតនៅពេលក្រោយ។ ​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​