​​រដូវភ្លៀង ៖ វីតាមីន​បន្ថែម អាច​ការពារ​កូន ពី​ជំងឺ​ផ្សេងៗ​

​​រដូវភ្លៀង ៖ វីតាមីន​បន្ថែម អាច​ការពារ​កូន ពី​ជំងឺ​ផ្សេងៗ​

រដូវភ្លៀង អាច​នាំមក​នូវ រឿង​ល្អ និង​អាក្រក់ សម្រាប់​ប្រជាជន​កម្ពុជា​។ រឿង​ល្អ គឺជា​ដំណក់ទឹកភ្លៀង សម្រាប់​ពលរដ្ឋ​ខ្មែរ ក្នុងការ​ធ្វើ​ស្រែចម្ការ ដើម្បី​ចិញ្ចឹមជីវិត​។ រឿង​អាក្រក់​នោះ​គឺថា វា​ក៏​ជា​ពេលវេលា ដែល​កើតមាន​ជំងឺ​នានា​ផងដែរ ជាពិសេស ជំងឺ​គ្រុនផ្តាសាយ​។​

​រដូវ​ធ្លាក់ភ្លៀង ប្រាកដជា​នាំមក​នូវ មេរោគ វីរុស និង​បាក់តេរី​ជាច្រើន ហើយ​វា​ក៏​គំរាមកំហែង ដល់​សុខភាព​កូនក្មេង និង​មនុស្ស​ចាស់​ដែលមាន ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយ​។​

​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី​ការពារ​កូន​អ្នក ពី​ជំងឺ​នានា គឺ​ការពង្រឹង​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ តាមរយៈ​ការ​ញ៉ាំ​វីតាមីន​បន្ថែម ដើម្បី​បង្គ្រប់​សារធាតុចិញ្ចឹម ដែល​កូន​អ្នក​ខ្វះខាត​។​

​ការផ្តល់​ចំណីអាហារ​វិលជុំ ជា​រឿង​ពិបាក​នឹង​ធ្វើ​ណាស់ ពីព្រោះ​កូន​ក្មេង ចង់​ញ៉ាំ​តែ​របស់​ដែល​គេ​ចូលចិត្ត​ប៉ុណ្ណោះ ដូចជា អាហារ​លឿនៗ អាហារ​ខ្ចប់ និង​អាហារ​មិន​ផ្តល់​សុខភាព​មួយចំនួនទៀត​។ ដូច្នេះហើយ ទើប​ថ្នាំ​វីតាមីន​បន្ថែម ចាំបាច់​សម្រាប់​ពួកគេ​។​

​ប៉ុន្តែ ឪពុក​ម្តាយ​គ្រប់រូប គូរ​ចងចាំ​ថា កូន​អ្នក​ខុសប្លែក​ពី​កូន​អ្នក​ដ៏​ទៃ ដូច្នេះ មុន​នឹង​ប្រើ​ថ្នាំ​វីតាមីន​បន្ថែម អ្នក​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ មិនមែន​ប្រើ​តាម​គេ​តាម​ឯង​នោះទេ ពីព្រោះ​មាន​តែ​គ្រូពេទ្យ​ជំនាញ​ទេ ទើប​ដឹងថា វីតាមីន​ប្រភេទ​ណា ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។​

​យ៉ាងណាមិញ ពពួក​វីតាមីន ដែល​អ្នកនឹង​ប្រើ ត្រូវតែ​មាន​ស្លាក​សញ្ញា និង​តម្លៃ​សមរម្យ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។