​ពេល​ណា​ទៅ ទើប​ដឹងថា អ្នក​កំពុងតែ​មាន​កូនភ្លោះ​?

​ពេល​ណា​ទៅ ទើប​ដឹងថា អ្នក​កំពុងតែ​មាន​កូនភ្លោះ​?

​ជាធម្មតា ស្ត្រី​នឹង​ដឹងថា ខ្លួនឯង​ពរ​ពោះ​កូន​លើស​ពី​មួយ ក្នុងពេល​ថត​អេកូ ហើយ​ច្រើន​តែ​ធ្វើឡើង នៅ​ត្រីមាស​ទី​មួយ​តែម្តង​។ បើសិន​ជា​អ្នកពិនិត្យ ទៅលើ​ហ្សែ​ន​ក្នុង​ត្រីមាស​ទី​មួយ អ្នក​នឹង​ត្រូវ​ថត​អេកូ​នៅ​ចន្លោះ ១១ ទៅ ១៣ សប្តាហ៍​។

បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ ដោយសារ​តែ​វិធី​ជំនួយ​ខាង​វេជ្ជសាស្ត្រ អ្នក​ប្រហែលជា​ត្រូវ​ទៅ​ថត​អេកូ​លឿន​ជាង​នេះ ដែល​ច្រើនតែ​ធ្វើ​នៅ​សប្តាហ៍​ទី ៨​ដំបូង ដើម្បី​រាប់​ចំនួន​អំប្រ៊ីយ៉ុង ដែល​បាន​កាច់​សម្បុ​ករួច​។ គ្រូពេទ្យ​ក៏​នឹង​ណែនាំ ឲ្យ​ថត​អេកូ​ដែរ បើសិនជា​ស្បូន​របស់​អ្នក ធំ​ជាង​ការរំពឹង​ទុក​។

ការថត​អេកូ ច្រើនតែ​ជា​អំណះអំណាង​បញ្ជាក់ថា អ្នក​មាន​កូនភ្លោះ ឬក៏​អត់ ជា​ពិសេស​ក្រោយពី​អាយុ​បាន ៦ ទៅ ៨ សប្តាហ៍​ហើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ កាលណា​កូន​ក្នុង​ផ្ទៃ​កាន់តែច្រើន ការមើល​ដឹង ឬ​សម្គាល់​ដឹង ក៏​កាន់តែ​ស្រួល និង​លឿន​ដែរ​។

​ការព្យាបាល​ធ្វើឲ្យ​មាន​ផ្ទៃពោះ ជួយ​បង្កើន​ឱកាស​យ៉ាង​អស្ចារ្យ នៃ​ការ​មាន​កូនភ្លោះ​ភេទ​ផ្ទុយគ្នា​។ ដូច្នេះ តើ​អ្នក​មាន​ថ្លែងអំណរគុណ ចំពោះ​ការព្យាបាល​នេះ​ដែរ​ទេ ពេល​មាន​កូនភ្លោះ​ហើយ​?

​អត្ថបទ ៖ ឈឹម សៅភារ៉ា​ 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។