ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៧ (​លម្អិត​)

ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៧ (​លម្អិត​)

​អ្វី​ដែល​ជា​ដំណឹង​ដ៏​សំខាន់​នោះ គឺ​នៅ​ពេល​នេះ​ហើយ ព្រោះ​ប្រអប់ដៃ និង​ប្រអប់ជើង​របស់គេ កំពុងតែ​ផុស​ឡើង ដើម្បី​បង្កើត​ទៅជា​ដៃ និង​ជើង​ហើយ ដូច្នេះ បើ​យើង​មើលទៅ វា​មាន​រាង​ដូច​ជា​ច្រវ៉ា​ទូកដ៏​តូច​អញ្ជឹង ហើយ​អ្នក​ក៏​កំពុងតែ យល់​សុបិន្ត​ទាំង​ថ្ងៃ​អំពី​ការពរ និង​ការ​លេងសើច ជាមួយ​ដៃជើង​ដ៏​តូចៗ​នោះ​ដែរ​ហើយ​។ បើ​និយាយ​តាម​បច្ចេកទេស កូន​របស់​អ្នក​នៅ​តែ​ជា អំប្រ៊ីយ៉ុង​មួយ​ដដែល​ទេ ហើយក៏​មាន​កន្ទុយ​ដុះ​ចេញ​មក​ផង​ដែរ​។ តាំង​ពី​សប្តាហ៍​មុន កូន​អ្នក​មាន​ទំហំ​ធំ​ជាង​មុន​ពីរដង ហើយ​ឥឡូវ​មាន​ប្រវែង ១,២៧ សង់ទីម៉ែត្រ​ហើយ ប្រហែល​ជា​ប៉ុន​ផ្លែ​បឺ​រី​ពណ៌​ខៀវ​មួយ​។

បើសិន​ជា​អ្នក​អាច​មើលឃើញ អ្វីៗ​នៅក្នុង​ស្បូន​របស់​អ្នក​បាន អ្នកនឹង​ឃើញ​ត្របកភ្នែក កំពុងតែ​បិទ ដែល​មាន​ពណ៌​មួយចំនួន​ជាស្រេច ព្រមទាំង​ឃើញ​ចុង​ច្រមុះ និង​សរសៃ​វ៉ែន​តូចៗ នៅ​ខាងក្រោម​ស្បែក​ដ៏​ស្តើង​របស់គេ​។ ខួរក្បាល​ទាំងសងខាង​របស់​កូន ក៏​កំពុងតែ​លូតលាស់ ហើយ​ថ្លើម​ក៏​កំពុងតែ​ផលិត​ចេញ ជា​កោសិកា​គ្រាប់​ឈាមក្រហម រហូត​ដល់​ខួរឆ្អឹង​បង្កើតឡើង ដើម្ប​បំពេញ​តួនាទី​មួយ​នេះ​វិញ​។ ពេលនេះ កូន​ក៏​មាន​ខ្នែង​ពោះវៀន និង​លំពែង​ដែរ ដែល​វា​នឹង​ធ្វើ​ការផលិត​ជា អ័រម៉ូន​អាំង​ស៊ុយ​លីន ដើម្បី​ជួយ​ដល់​ការរំលាយ​អាហារ​។ រង្វាន់​មួយ នៅក្នុង​ពោះវៀន ដែល​កំពុង​លូតលាស់ កំពុង​តែ​បំពេញ​នៅក្នុង​ទងសុក ដែល​ឥឡូវនេះ មាន​សរសៃឈាម ដឹកជញ្ជូន​អុកស៊ីសែន និង​សារធាតុចិញ្ចឹម ចូល​ទៅ​រាងកាយ​ដ៏​តូច​ល្អិត​នេះហើយ​។

​ពេលនេះ ស្បូន​មាន​ទំហំ​ធំ​ជាង ៥ សប្តាហ៍​មុន រហូត​ដល់​ពីរដង ហើយ​ការ​ញ៉ាំ ប្រហែលជា​មាន​អារម្មណ៍​ឆ្អើម​មែនទែន​ហើយ ដោយសារ​តែ​អា​ការៈចាញ់កូន ព្រមទាំង​មាន​អារម្មណ៍​មិន​នឹងនរ​ទៀត​។ (​បើសិន​ជា​អ្នក​មាន​អារម្មណ៍ល្អ​ហើយ មិនបាច់​បារម្ភ​ទេ ព្រោះ​អ្នក​ជា​មនុស្ស​សំណាង​)​។ អ្នក​ប្រហែលជា ត្រូវការ​នោម​ញឹកញាប់​ជាង​ធម្មតា​ដែរ ព្រោះតែ​ចំណុះ​ឈាម​កើនឡើង ហើយ​ចំនួន​ជាតិ​ទឹក​បន្ថែម ក៏​ត្រូវ​តម្រងនោម​បង្កើត​ច្រើន​ជាង​មុន​ដែរ​។ (​ឥឡូវនេះ អ្នក​ប្រហែលជា​មាន​ចំណុះ​ឈាម ច្រើន​ជាង​មុន​ពេល​គ្មាន​ផ្ទៃពោះ ១០ ភាគរយ​ហើយ​។ ទម្រាំ​ដល់​ចុងខែ នៃ​ការ​មាន​ផ្ទៃពោះ​ទៀត ជាតិ​ទឹក​នោះ​នឹង​កើន​ពី ៤០ ទៅ ៤៥ ភាគរយ​ឯណោះ ដើម្បី​បំពេញ​តម្រូវការ​របស់​កូន​ដែល​គ្រប់​ខែ​) នៅពេល​ស្បូន​លូតលាស់ សម្ពាធ​នៅលើ​ប្លោកនោម នឹង​បញ្ជូន​សញ្ញា​ឲ្យ​អ្នក ទៅ​បន្ទប់ទឹក​ដើម្បី​នោម​។ ប្រហែល​ពាក់កណ្តាល នៃ​ស្ត្រី​ដែល​មាន​អាការៈ​ក្អួតចង្អោរ នៅ​ត្រីមាស​ដំបូង នឹង​ធូរស្រាល​មក​វិញ​មួយរយ​ភាគរយ​តែម្តង នៅ​ប្រហែល​សប្តាហ៍​ទី ១៤​។ ចំណែក​ពាក់កណ្តាល​ដែល​នៅសល់ នឹង​បន្ត​រហូត​ដល់​មួយ​ខែ​ទៀត ទើប​បាត់​ទៅ​វិញ​។ បើ​គិត​ទៀត ការ​នោម​ញឹក​ជាង​ធម្មតា ទំនងជា​មិន​បាត់​ទៅ​វិញ​ទេ ព្រោះ​ការស្រាវជ្រាវ​បានឲ្យដឹងថា ទាំង​ចំនួន​ដង និង​ចំណុះ​ទឹកនោម នឹង​ត្រូវ​កើនឡើង ក្នុងពេល​ដែល​មាន​ផ្ទៃពោះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។