លោក យ៉ែម បុញ្ញប្ញទ្ធិ ត្រូវបានជ្រើសរើស ឲ្យធ្វើជាអ្នកនាំពាក្យ តំណាងរាស្រ្តគណបក្ស សង្គ្រោះជាតិ ប្រចាំរដ្ឋសភា

ភ្នំពេញ៖ លោក យ៉ែម បុញ្ញប្ញទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ នៅពេលនេះត្រូវបានគណបក្សសម្រេចជ្រើសរើស ឲ្យធ្វើជាអ្នកនាំពាក្យឲ្យតំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ នៅក្នុងរដ្ឋសភាផងដែរ។

លោក យ៉ែម បុញ្ញប្ញទ្ធិ បានថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា រូបលោកត្រូវបានគណៈកម្មាធិការ គណបក្សប្រជុំសម្រេច ដាក់ឈ្មោះលោកផ្ញើទៅកាន់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីធ្វើជាអ្នកនាំពាក្យនៅរដ្ឋសភា តំណាងគណបក្សសង្គ្រោះជាតិ។

រដ្ឋសភា នៃកម្ពុជា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងទៅនេះ បានសម្រេចឲ្យឲ្យអគ្គលេខាធិការរដ្ឋសភា ជាអ្នកនាំពាក្យរបស់រដ្ឋសភា និងសម្រេច ឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ជ្រើសរើសតំណាងម្នាក់ ធ្វើជាអ្នកនាំពាក្យតំណាងរាស្រ្តគណបក្សរបស់ខ្លួននៅក្នុងរដ្ឋសភាផងដែរ៕