ប្រណាំង​អុំទូក​ផ្តាច់ព្រ័ត្រ នៅ​ស្ទឹង​សៀមរាប អមដោយ​រូបភាព​ដ៏​ត្រជាក់​ភ្នែក​

ភ្នំពេញ: ​រហូតដល់​រសៀល​ថ្ងៃទី​២៥​វិច្ឆិកា​នេះ គឺជា​ការប្រណាំង​ទូកង ផ្តាច់ព្រ័ត្រ នៅ​ស្ទឹង​សៀមរាប ទី​រួម​ខេត្តសៀមរាប​។ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ត្រូវបាន​អាជ្ញាធរ​ខេត្តសៀមរាប រៀបចំឡើង​រយៈពេល ២ ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ និង​ថ្ងៃទី​២៥​វិច្ឆិកា​។​

​តាម​កម្មវិធី​ដែល​បានគ្រោង​ទុក បន្ទាប់ពី​ពិធី​ប្រណាំង​ទូកង​នេះ គឺជា​ពិធី​សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​ធ្វើឡើង​នៅខាងមុខ​មហាសណ្ឋាគារ អង្គរ​។ ពិធី​សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​ខេត្តសៀមរាប នឹង​ប្រារព្ធ​ឡើង​នៅ​ព្រលប់​ថ្ងៃទី​២៥​វិច្ឆិកា ដោយមាន​ពិធី​អុជ​ទៀន ធូប សំពះ​ព្រះ​ខែ ពិធី​ដាក់​អំបុក កម្មវិធី​សិ​ល្បះ​របាំ​ប្រពៃណី​ចម្រៀង​កំសាន្ត ពិធី​សម្រក់​ទៀនជ័យ ពិធី​ដង្ហែ និង​បណ្តែត​សំពៅ​មាស សំប៉ាន ប្រទីប កន្ទោង សុំ​ខ​មាល​ទោស និង​ការដឹងគុណ​ព្រះ​គង្គា ព្រះធរណី​។​

​សូម​រម្លឹកថា កាលពី​រសៀល​ម៉ោង ២ ថ្ងៃទី​២៤​វិច្ឆិកា អាជ្ញាធរ​ខេត្តសៀមរាប បានរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅតាម​បណ្តោយ​ស្ទឹង​សៀមរាប ទី​រួម​ខេត្តសៀមរាប​។  

​នៅ​រសៀល​ថ្ងៃ​២៤​វិច្ឆិកា​នេះ ជា​ថ្ងៃទី​១ នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក ចាប់​ផ្តើមដំបូង ដោយ​ការបង្ហាញ​ពី​ការ​អុំ​ក្រឡោ ចំនួន ៤ គូ​។ បន្ទាប់មក​ទើប​មានការ​ប្រ​ណាំ​ទូកង ចំនួន ១៥ គូ​។ ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ស្ទឹង​សៀមរាប ទឹកដី​អង្គរ ទី​រួម​ខេត្តសៀមរាប បាន​បន្ត​រហូតដល់​ថ្ងៃទី​២៥​វិច្ឆិកា​។

​នៅ​ថ្ងៃទី​១ ថ្ងៃទី​២៤​វិច្ឆិកា​នេះ ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ស្ទឹង​សៀមរាប បានចាប់ផ្តើម ដោយ​ការបង្ហាញ​ពី​ការ​អុំ​ក្រឡោ ចំនួន ៤ គូ​។ បន្ទាប់មក ទើប​មានការ​ប្រកួត​កីឡា​ប្រណាំង​ទូកង ជំ​រុះ​ជុំ​ទី​១ ចំនួន ១៥ គូ​។ រហូតដល់​ម៉ោង ៤ រសៀល ថ្ងៃ​ដដែល​នេះ ជាការ​ប្រកួត​ប្រណាំងទូក​ង ជុំ​ទី​២ ដោយ​ប្រកួត​រវាង​អ្នកឈ្នះ និង​អ្នកឈ្នះ កាលពី​ជុំ​ទី​១ ហើយ​អ្នកចាញ់ ប្រកួត​នឹង​អ្នកចាញ់​។​

​ដោយឡែក បន្ទាប់ពី​ការប្រណាំង​ទូកង កាលពី​ព្រលប់​ថ្ងៃទី​២៤​វិច្ឆិកា មានការ​រៀ​ចំ​បណ្តែតប្រទីប តាម​ទំនៀមទម្លាប់​ប្រពៃណី​។ ក្រៅពីនោះ ក៏មាន​ការសម្តែង​សិ​ល្បះ​មហាជន និង​ការប្រគំ​តន្ត្រី នៅ​សួនច្បារ​មហាសណ្ឋាគារ​អង្គរ ផងដែរ​។​

​លោក ប៊ុន ថា​រិ​ទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៤​វិច្ឆិកា មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដែលជា​ប្រពៃណី​ជាតិខ្មែរ នៅតាម​ដងស្ទឹង​សៀមរាប យ៉ាងច្រើន​កោះករ មាន​ចំនួន​រហូតដល់​ប្រមាណ ៤៥.០០០ នាក់ ទៅ ៥០.០០០ នាក់​។ ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ក្រៅពី​បង្ហាញ​ពី​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ក៏​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ​៕

ទិដ្ឋភាពព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខេត្តសៀមរាប ( រូបភាពពីហ្វេសប៊ុក Andy Sim Photography )