ភាពយន្ត​ឯកសារ​រ៉ូ​ណា​ល់​ដូ​កាត់​រូប​សកម្មភាព​អតីត​គូស្នេហ៍​ចោល​អស់​គ្មាន​សល់

គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ខ្សែបម្រើ​ប្រយុទ្ធ​ក្លិប​Real Madrid បាន​ឆ្លើយ​តប​ការ​សាកសួរ​របស់​អ្នក​សារព័ត៌មាន​ទាក់ទិន​នឹង​ការ​កាត់​រូប​អតីត​សង្សារ​ចាស់​គឺ​នាង​អី​ុ​រី​ណា សេក តារា​ម៉ូ​ដ​ដ៏​សិច​ស៊ី​ជនជាតិ​រុ​ស្ស៊ី​ចេញពី​ភាពយន្ត​ឯកសារ​របស់​ខ្លួន ។

រ៉ូ​ណា​ល់​ដូ និង​នាង​អី​ុ​រី​ណា សេក ធ្លាប់​ស្រឡាញ់​គ្នា​អស់​រយៈពេល​៥​ឆ្នាំ​តែ​ក្រោយមក​ក៏​ឈប់​ទាក់ទង​គ្នា​កាលពីដើម​ឆ្នាំ​២០១៥​។ សម្រាប់​ភាពយន្ត​ឯកសារ​ខាងលើ​ដែល​ទើប​បញ្ចាំង​នៅ​អង់គ្លេស បាន​កាត់​ឈុត​ឆាក​សម្ភាសន៍​នាង​អីុ​រី​ណា សេក ចេញ ខណៈ​រ៉ូ​ណា​ល់​ដូ​បាន​រៀបរាប់​ពី​ហេតុផល​ថា​៖« ខ្សែជីវិត​របស់​យើង​មាន​ទាំង​ល្អ និង​អាក្រក់ ម្យ៉ាង​នៅ​ក្នុង​ជីវិត​ខ្ញុំ​ក៏​មិន​ទាន់​មាន​មនុស្ស​សំខាន់​នៅ​ក្នុង​ចិត្ត​ដែរ​» ៕