Lille​តែងតាំង​គ្រូបង្វឹក​ថ្មី​ដើម្បី​ជួយ​ស្រោចស្រង់​ក្លិប

ក្លិប​Lille បាន​សម្រេច​តែងតាំង​លោក​ហ្វ្រេ​ដេ​រិ​ក អង់​តូ​ណេ​តទី ធ្វើ​ជា​គ្រូបង្វឹក​ក្លិប​រួចរាល់​ដោយ​ចាប់ផ្ដើម​ដំណើរការ​ពី​ថ្ងៃ​ទី​២៣ វិច្ឆិកា​។ Lille ជា​ក្លិប​មួយ​ក្នុង​ក្របខ័ណ្ឌ​បាល់ទាត់​ឡឺ​សំ​ផ្ចូ​ណា​របស់​បារាំង​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​២២ វិច្ឆិកា ក្លិប​បាន​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​លោក​ហ្វ្រេ​ដេ​វិក អង់​តូ​ណេ​តទី ធ្វើ​ជា​គ្រូបង្វឹក​រួចរាល់ ។

លោក​អង់​តូ​ណេ​តទី នឹង​បំពេញ​តួនាទី​ជំនួស​លោក​អ៊ែ​វ៉េ​រឺ​ណា​ដ គ្រូបង្វឹក​ជនជាតិ​បារាំង​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែង​កាលពី​ពេល​ថ្មី​ៗ​នេះ ដោយសារ​ការ​អសមត្ថភាព​ធ្វើ​ឱ្យ​ក្លិប​ចាញ់​ជា​ច្រើន​ប្រកួត​ក្នុង​ពេល​បើក​រដូវ​កាល​ថ្មី ៕