អនុ​សាខា​កា​ក​បាទ​ក្រហម​ខណ្ឌ​ទួល​គោក​​​នាំ​អំណោយ​ជូន​អ្នករង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​តាម​ផ្លូវ​រថ​ភ្លើង

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​មុន​នេះ​បន្តិច​ អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌ​ទួល​គោក​បាន​នាំ​យក​អំណោយ​មក​ចែក​ជូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​អគ្គិ​ភ័យ​ឆេះ​ផ្ទះ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ វិច្ឆិកា ចំនួន​២០​គ្រួសារ​នៅ​ទី​តាំង​ដែល​ឆេះ​ ដោយ​មានការ​អញ្ជើញ​ចូល​រួម​ពី​លោកឯក ឃុន​ឌឿន ប្រធាន​កិត្តិ​យស​គណៈ​កម្មការ​អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌ​ទួល​គោក និង​មានការនិមន្ត​ចូល​រួម​ពីព្រះ​តេជ​គុណ​ងិន ឃីម អនុ​គណ​ខណ្ឌ​ និង​ជា​ចៅ​អធិការ​វត្ត​នាគ​វ័ន​ ព្រម​ទាំង​មន្ត្រី​រាជ​ការ​ជុំ​វិញ​សាលា​ខណ្ឌ​ផង​ដែរ​។

អំណោយ​ដែល​នាំ​មក​ចែក​ជូន​ជន​រង​គ្រោះ​រួម​មាន​អង្ករ​ គ្រឿង​ឧបភោគ បរិភោគ សម្ភារ​ប្រើ​ប្រាស់ ព្រម​ទាំង​ថវិកា​ចំនួន​១៧​ម៉ឺន​រៀល​ក្នុង​១​គ្រួសារ​ ក្នុង​នោះ​ថវិកា​១០​ម៉ឺន​រៀល​ជា​អំណោយ​របស់​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​ ៥ម៉ឺន​រៀល​ជា​អំណោយ​កាក​បាទ​ក្រហម​ខណ្ឌ និង​២​ម៉ឺន​រៀល​ទៀត​ជា​អំណោយ​របស់​ព្រះ​តេជ​គណ​ងិន ឃីម ចៅ​អធិការ​វត្ត​នាគ​វ័ន​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​