ពិធីបុកអំបុក​ផ្តើមឡើងហើយ​នៅវត្តភ្នំមុននេះបន្តិច

រាជធានីភ្នំពេញ ​៖ ដូចតាមការគ្រោងទុក​ ពិធីបុកអំបុកបានផ្តើមឡើង​ជាផ្លូវការហើយនៅ​វេលាម៉ោង៣និង៤៥នាទីរសៀល​ថ្ងៃទី២៥ វិច្ឆិកានេះ ​នៅរមណីយដ្ឋានវត្តភ្នំ ក្រោម​អធិបតីភាពលោក ​ប៉ា សុជាតិវង្ស ​អភិបាលនៃ​គណៈអភិបាលរាជធានីភ្នំពេញ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះទៀតថា ​មកដល់ម៉ោង៣និង៥០នាទី​រសៀលថ្ងៃពុធដដែលនេះ​ លោក        ប៉ា សុជាតិវង្ស​ និងភរិយា និងថ្នាក់ដឹកនំា​ មន្រ្តីរាជការជំនាញ​ក្រោមឱវាទសាលារាជធានី​ភ្នំពេញបានចូលរួមបុកអំបុក​ដោយផ្ទាល់ទៅ​តាមប្រពៃណីទំនៀមទំលាប់ខ្មែរ ។ ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕