ស្រលាញ់​មិន​មើល​វ័យ ​​រួមមេត្រី​រួច ​ក្លាយ​ជា​អ្នក​ទោស​ស្នេហា

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​បាន​នាំ​ខ្លួន​បុរស​ម្នាក់​ទៅ​ប៉ុ​ស្តិ៍នគរបាល​​​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខទាំង​យប់​ដើម្បី​ឲ្យ​ចាត់ការ​តាមច្បាប់ បន្ទាប់​ពីបុរស​រូប​នេះ​បាន​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​​​អាយុ​១៤​ឆ្នាំ​។

ប្រភព​ព័​ត៍​មាន​ពី​មន្ត្រី​ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​១០ ​និង​២៧​នាទី​យប់​​ថ្ងៃ​ទី២៤ ​វិច្ឆិកា ​​២០១៥​ ឈ្មោះ អ៊ុំ ធូ អាយុ​២៨​ឆ្នាំ ជា​ឪពុកបង្កើត​ក្មេង​ស្រី​រង​គ្រោះ​បាន​ឃាត់ខ្លួន​យុវជន​ខាងលើ​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច ដោយ​ចោទ​ថា​ ជន​នេះ​បាន​ចាប់​កូនស្រីគាត់​រួម​ភេទ​រហូត​បាន​សម្រេច​កាលពីវេលា​​​ម៉ោង​ប្រហែល​៨​ និង​៤០​នាទី​យប់ នៅ​ចំណុច​ដី​ឡូ​ត៍មួយ​កន្លែង​ក្បែរ​ផ្ទះ ក្នុងផ្លូវលំ ភូមិ​ក្រាំង​អង្គ្រង សង្កាត់ ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។

ប្រភព​បាន​បន្ត​ថា​ យុវជន​ជា​ជនសង្ស័យ​​​ឈ្នោះ អោ រ័​ត្ន​នី អាយុ​១៩ឆ្នាំ មុខរបរ​ជាង​ពិតាន ស្នាក់​នៅ​បន្ទប់ជួល ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំ​ធ្នង់ ខណ្ឌ​សែន​សុខ ។ ​

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច ​ជនសង្ស័យ​​បាន​ឆ្លើយ​សារភាព​ថា ​រូប​គេ​ និងក្មេង​ស្រី​រង​គ្រោះ​ទើបតែ​ស្គាល់ និង​ទាក់​ទង​ស្នេហាគ្នា​បានរយៈពេល​៥​ថ្ងៃ​​​ប៉ុណ្ណោះ​​។​ ប៉ុន្តែ​នៅ​រាត្រី​២៤ ​វិច្ឆិកា  ​២០១៥​ ខ្លួន​បាន​ទូរស័ព្ទ​ហៅ​ក្មេង​ស្រី​រង​គ្រោះ​ឱ្យ​ចេញពីផ្ទះ​មក​និយាយ​គ្នា​លេង​នៅ​ចំណុច​ដី​ឡូ​ត៍ខាងលើ​ ​។ ​ក្រោយ​ពីសា​សង​គ្នា​រួច​រូបគេ​ក៏​បាន​សុំ​នារី​រង​គ្រោះ​រួមរ័ក​រហូត​បាន​សម្រេច​ ដោយ​ពុំ​មានការ​បង្ខិតបង្ខំ​ឡើយ​។

ទោះបី​ខាង​ប្រុស​ថា​ ជា​ការ​ស្រលាញ់​គ្នា​ក៍ដោយ​ក៍​ខាង​ប្រុស​មានទោស​ដែរ​ ពីព្រោះ​ខាង​ស្រី​ជា​អ​នី​តិ​ជន​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ​ប៉ុណ្ណោះ​ ពោល​គឺ​ខុសច្បាប់​៕​​
-