​​កាប់​ប្រពន្ធ១​ពូថៅ​រួច​​ចាក់​សាំង​ដុត​ប៉ងឱ្យ​ស្លាប់​ទាំង​២នាក់​ សំណាង​​ប្រពន្ធ​រត់​រួច​

ខេត្ត​ព្រៃ​វែង​ ៖ លោក​តា​ម្នាក់​ទំនង​ជា​តូច​ចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ​ និង​ចាញ់​ល្បែងកន្ទុយ​លេខផង​បានទាញ​ពូថៅ​ទៅ​កាប់​យាយ​ដែល​ជា​ប្រពន្ធ​មួយ​ពូថៅ​ចំ​ក្បាល​លើ​ត្រចៀក​ផ្នែក​ខាង​ឆ្វេង​របួស​ធ្ងន់រួច​ទាញ​យាយ​មក​ក្បែរ​ខ្លួន​ហើយ​ចាក់​សាំង​​ដុត​សម្លាប់ខ្លួន​បំណងឱ្យ​ស្លាប់​ទាំង​២នាក់​ តែ​សំណាង​ល្អ​យាយ​បាន​រត់​គេច​រួច​ ត្រូវ​បាន​កូន​ចៅ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ឯរាជ​ធានី​ភ្នំពេញ​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​២​៥ វិច្ឆិកា ២០១៥ នៅ​ក្នុង​ផ្ទះ​របស់​ជន​រង​គ្រោះ​ ស្ថិត​ក្នុង​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង​ ស្រុក​ពាម​រក៍។

លោក​តា​ដែល​ស្លាប់ដោយ​សារដុត​សម្លាប់ខ្លួន​ឯង​ឈ្មោះ​ព្រុំ ផ្លង់ ហៅ​តា​ឡង់ អាយុ​៦៦​ឆ្នាំ ឯយាយ​ជា​ប្រពន្ធ​ឈ្មោះ​ម៉ាំង នន់ អាយុ​៦៥​ឆ្នាំ រស់​នៅ​តែ​២នាក់​ប្តី​ប្រពន្ធ​ក្នុង​ផ្ទះ​ថ្ម​មួយ​ល្វែង​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​នាំ​ឱ្យ​លោក​តា​ដុត​សម្លាប់ខ្លួន​អាច​មក​ពី​គាត់​តូច​ចិត្ត​​មាន​ជំងឺ​ប្រចាំ​កាយ និង​អាច​ចាញ់​ល្បែង​កន្ទុយ​លេខ​ច្រើន​៕