​ថ្ងៃ​សម្រាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​​ ខ្មែរ​ចេញ​ទៅ​វៀតណាម​ច្រើន​តាម​ច្រក​​បា​វិត

ខេត្តស្វាយរៀង​ ៖ ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត ​ដើម្បី​ធ្វើ​ទេសចរណ៍​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ប្រទេស​វៀតណាម​ ដោយសារ​​ឆ្នាំ​២០១៥​នេះ​ពុំ​មាន​ប្រណាំងទូក​នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង​រាជធានី​ភ្នំពេញ​។

​បើ​តាម​មន្ត្រី​នគ​របាល​អន្តោប្រវេសន៍​ច្រក​ទ្វា​រព្រំដែន​អន្តរជាតិ​បា​វិត​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូករយៈពេល​៣​ថ្ងៃ​​ ​ក្នុង​ឆ្នាំ​២០១៥នេះ ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​ប្រទេស​វៀតណាម​ច្រើន ​បើ​ប្រៀបធៀប​រយៈពេល​៣​ថ្ងៃ​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព