ក្រុមហ៊ុន​ Ferrari ​បង្ហាញ​នាឡិកា​ដៃ​ថ្មី​ស្អាត​ខ្លាំង​តែ​តម្លៃ​មិន​ធម្មតា​

ក្រុមហ៊ុន​ Ferrari ​បង្ហាញ​នាឡិកា​ដៃ​ថ្មី​ស្អាត​ខ្លាំង​តែ​តម្លៃ​មិន​ធម្មតា​

ក្រុមហ៊ុន​ Ferrari បាន​បង្ហាញ​ពី​នាឡិកា​ដៃ​ស៊េរី​ថ្មី​របស់​ខ្លួន​​ម៉ូដែល​ Gran Premio Worldtime ដែល​មាន​ការ​រចនា​រូបរាង​យ៉ាង​ទាក់​ទាញ​​និង​បង្កប់​នូវ​​ចំណុច​​ពិសេស​ជា​ច្រើន។

ក្រុមហ៊ុន​ Ferrari ​បង្ហាញ​នាឡិកា​ដៃ​ថ្មី​ស្អាត​ខ្លាំង​តែ​តម្លៃ​មិន​ធម្មតា​

 

​នាឡិកា​ដៃ​ដ៏​​កាលីប​មួយ​នេះ​ត្រូវ​បាន​​ផលិត​ឡើង​ដោយ​ Ferrari Styling Center ​ដែល​ដើរ​​​ដោយ​ប្រព័ន្ធ​មេកានិច​ Dubois-Depraz Swiss។ តួ​ខ្លួន​របស់​នាឡិកា​ដៃ​នេះ​ផលិត​ឡើង​ពី​សារធាតុ​ដែល​ដូច​គ្នា​ទៅ​នឹង​រថយន្ត​ Ferrari FXX ដែរ​ ពោល​​ផលិត​ពី​សារធាតុ​កាបូន។

 

ក្រុមហ៊ុន​ Ferrari ​បង្ហាញ​នាឡិកា​ដៃ​ថ្មី​ស្អាត​ខ្លាំង​តែ​តម្លៃ​មិន​ធម្មតា​

 

អ្វី​ដែល​ជា​ចំណុច​ទាក់​ទាញ​ខ្លាំង​របស់​នាឡិកា​ដៃ​នេះ​គឺ​ត្រង់​ថា​អេក្រង់​របស់​វា​មាន​បង្ហាញ​ម៉ោង​នៃ​​ទីក្រុង​​ផ្សេងៗ​គ្នា​ ដូច​ជា​​ទីក្រុង​ Maranello, ទីក្រុង​ Melbourne, ទីក្រុង​ Barcelona, ទីក្រុង​សាំងហ្គាពួរ​ និង​ទីក្រុង​ Abu Dhabi ជា​ដើម។ កាន់​តែ​ពិសេស​នោះ​គឺ​គេ​បាន​ប្រើ​ប្រាស់​កញ្ចក់​ដែល​មើល​ធ្លុះ​​នៅ​ពី​ផ្ទៃ​ខាង​ក្រោយ​នៃ​នាឡិកា​ដែល​អាច​មើល​ឃើញ​​ដំណើរ​ការ​និង​គ្រឿង​បន្លាស់​របស់​នាឡិកា​បាន។

 

ក្រុមហ៊ុន​ Ferrari ​បង្ហាញ​នាឡិកា​ដៃ​ថ្មី​ស្អាត​ខ្លាំង​តែ​តម្លៃ​មិន​ធម្មតា​

 

 

ក្រុមហ៊ុន​ Ferrari ​បង្ហាញ​នាឡិកា​ដៃ​ថ្មី​ស្អាត​ខ្លាំង​តែ​តម្លៃ​មិន​ធម្មតា​

 

​​​​​​​​​​​​​​​​គួរ​បញ្ជាក់​ថា​នាឡិកា Ferrari ​ម៉ូដែល Gran Premio Worldtime មាន​ផលិត​តែ​ ៣០០ ​គ្រឿង​ប៉ុណ្ណោះ​ ហើយ​មាន​លក់​លើ​ទីផ្សារ​បរទេស​ក្នុង​តម្លៃ​ ១៥៨៥​ដុល្លារ៕​​​

 

ចុច​អាន៖ វីដេអូ​បង្ហាញ​ HTC One A9 រាងនិង​សមត្ថភាព​​​​មិន​ចាញ់ iPhone 6/6 Plus គួរ​​​ទិញ​​មួយ​ណា?

 

ក្រុមហ៊ុន​ Ferrari ​បង្ហាញ​នាឡិកា​ដៃ​ថ្មី​ស្អាត​ខ្លាំង​តែ​តម្លៃ​មិន​ធម្មតា​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AutoEvolution​​​​​​​​​

នាំមកជូនដោយ

ក្រុមហ៊ុន​ Ferrari ​បង្ហាញ​នាឡិកា​ដៃ​ថ្មី​ស្អាត​ខ្លាំង​តែ​តម្លៃ​មិន​ធម្មតា​