ប៉ូលិស​ក្រុងព្រះសីហនុ ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ហឹ​ង្សា​ដោយ​ចេតនា

ខេត្តព្រះសីហនុ: បុរស​ម្នាក់ ដែល​ធ្វើ​សកម្មភាព​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា ទៅលើ​បង​ថ្លែ បណ្តាលអោយ​បាក់ឆ្អឹង​ដៃ​ខាង​ធ្វេ​ង ត្រូវ​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥  ស្ថិត​ក្នុងភូមិ​៣​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។  

​លោក​វរសេនីយ៍ ត្រី ភុល ភស្តា អធិការ​ក្រុងព្រះសីហនុ បានឱ្យដឹងថា​ដោយ​ជនសង្ស័យ​ម្នាក់នេះ បានធ្វើ​សកម្មភាព​យក​ដំបង​ឈើ​បួន​ជ្រុង វាយ​ទៅលើ​បងថ្លៃ បណ្តាលអោយ​បាកឆ្អឹង​ដៃ​ខាង​ធ្វេ​ង ហើយ​ជនសង្ស័យ បាន​រត់គេចខ្លួន​តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន និង​បញ្ជូន​ជនសង្ស័យ អោយ​សមត្ថកិច្ច​តែម្តង​។ ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ លឹម ថា​ណាក់  ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជា​កម្មករសំណង់ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​។​

​ក្រោយពី​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ប៉ូលិស​បាន​បញ្ជូន​ជនសង្ស័យ ទៅ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បន្ត និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕​

ប៉ូលិស​ក្រុងព្រះសីហនុ ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ហឹ​ង្សា​ដោយ​ចេតនា

ប៉ូលិស​ក្រុងព្រះសីហនុ ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ហឹ​ង្សា​ដោយ​ចេតនា