ស្ត្រី​ម្នាក់ បាត់​ពី​ផ្ទះ ៣ ថ្ងៃ ឃើញ​ចងក​សម្លាប់ខ្លួន​នឹង​មែកឈើ​ក្បែរ​គុម្ព​ឬ​ស្សី​

ខេត្តកំពង់ឆ្នាំង: សាកសព​ស្ត្រី​ម្នាក់ ដែលមាន​សភាព​ហើម​ស្អុយ​ទៅហើយនោះ ត្រូវបាន​ក្រុមគ្រួសារ ប្រទះឃើញ​ចងក​នឹង​មែកឈើ​ក្បែ​គុម្ព​ឬ​ស្សី ក្រោយពី​បាត់​ខ្លួន​អស់​រយៈពេល ៣​ថ្ងៃ​។

​ស្ត្រី ដែល​គេ​ឃើញ​ចងក​នោះ ឈ្មោះ កែវ សារិន អាយុ ៦០​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ពោធិ៍ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​
​    ​
​ក្រុមគ្រួសារ​បានអោយដឹង​ថា ក្រោយពី​ស្ត្រី​រូបនេះ បាន​បាត់​ពី​ផ្ទះ បងប្អូន​នាំគ្នា​ចាត់​ដើររក​ដែរ តែ​មិនឃើញ​។ លុះដល់​ថ្ងៃទី​២៥ វិច្ឆិកា នៅវេលា​ម៉ោង ១​រសៀល មាន​ក្មួយ​ស្រី​របស់​សព បាន​ទៅ​ដេញ​ទា ចុះ​ទឹក ក្បែរ​គុម្ព​ឬ​ស្សី ក៏​ប្រទះឃើញ​សាកសព ដែល​មាន​ក្រមា​ចងក​សម្លាប់ខ្លួន​ទៅនឹង​មែកឈើ ហើយក៏​ផ្អើលឆោឡោ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​តែម្តង​។​
 
​ក្រោយពី​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា សព​ស្ត្រី​រូបនេះ ពិតជា​បាន​ចងក សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ដោយសារតែ​តូចចិត្ត​មាន​ជំងឺ​ប្រចាំកាយ តែ​មិន​មាន​លទ្ធភាព​ព្យាបាល​៕