តារា​ថៃ​ល្បីៗ ដែល​ចូលចិត្ត​ទទួលទាន​អាហារ​តាម​ចិញ្ចើមផ្លូវ​

Sanofi

​ជាធម្មតា ទម្លាប់​របស់​អ្នកមាន​ប្រាក់​គឺ​ចូលចិត្ត​ទៅ​កន្លែង​ណា​ដែលមាន​ស្តង់ដា ទំនើប និង ល្បីឈ្មោះ​ឱ្យ​ស័ក្តិសម​នឹង​ឋានៈ​របស់​ពួកគេ ដោយឡែក​កំពូល​តារា​ថៃ​ទាំង ៣ រូបនេះ មិន​ខ្វល់​នឹង​ទស្សនៈ​បែបនេះ​ទេ ពួកគេ​មាន​ទម្លាប់​ចូលចិត្ត​ទទួលទាន​អាហារ​តាម​ចិញ្ចើមផ្លូវ ដោយ​មើលទៅ​គឺ​មិនមាន​ភាព​ឆ្មើងឆ្មៃ​អ្វី​ឡើយ​។​

​លោក ណា​ដេ​ត គូ​ហ្គី​មី​យ៉ា​
​លោក ណា​ដេ​ត គូ​ហ្គី​មី​យ៉ា (Nadech Kugimiya) បានធ្វើឱ្យ​ទស្សនិកជន​ចូលចិត្ត​ការសម្តែង​រប​ស់លោក​យ៉ាងខ្លាំង​តាមរយៈ​រឿង «​វាយោ​លាក់​ស្នេហ៍​» (Lom Sorn Ruk) ដែល​ចាប់​ដៃគូ​សម្តែង​ជាមួយ​តួ​ស្រី​ពីរ​នាក់​គឺ អ្នកនាង តេ​វ ណា​តា​ផន (Taew Nataporn) និង អ្នកនាង ភែ​តរី​ស៊ី ថា​ន​ឆា​នុ​ក (Patricia Tanchanok)​។ សម្រាប់​រឿង​ថ្មី​ដែលមាន​ចំណងជើង​ថា «​តាម​ផ្គាប់ចិត្ត​ស្នេហ៍​អូន​» (Tarm Ruk Keun Jai) ដែល​ចាប់​ដៃគូ​សម្តែង​ជាមួយ​អ្នកនាង  មី​វ នី​ត​ថា (Mew Nittha) ក៏​កំពុងតែ​ត្រៀម​ចាក់​បញ្ចាំង​ក្នុងពេល​ឆាប់ៗ​នេះ​។ ក្រៅពី​ត្រៀម​បញ្ចេញ​រឿង​ភាគ​ថ្មី​កំដរ​អារម្មណ៍​ទស្សនិកជន លោក​ក៏​ជា​តារា​មួយរូប​ដែល​មិន​ឆ្មើងឆ្មៃ ចូលចិត្ត​ប្រើ​ជីវិត​សាមញ្ញ ដោយ​ជិៈ​រថយន្តក្រុង និង ញ៉ាំ​មី​តាម​ចិញ្ចើមថ្នល់​ផងដែរ​។​

​លោក វៀរ ស៊ូ​កូ​ល​ឡា​វ៉ា​ត់​
​សម្រាប់​លោក វៀរ ស៊ូ​កូ​ល​ឡា​វ៉ា​ត់ (Weir Sukollawat) វិញ មិន​ត្រឹមតែ​ជាតា​រា​ដែល​មិន​វាយឫក ថែមទាំង​ចូលចិត្ត​រាប់អាន​មិត្តភក្តិ​គ្រប់​ស្រទាប់វណ្ណៈ ហើយ​ជានិច្ច​ជា​កាល លោក​តែងតែ​ចូលរួម​កម្មវិធី​សប្បុរស​ជួយ​កុមារកំព្រា​។ ជីវិត​រស់នៅ​របស់លោក វៀរ ក៏​សាមញ្ញ​ខ្លាំង​ណាស់ដែរ ការទទួល​ទាន​អាហារ​តាម​ចិញ្ចើមផ្លូវ​គឺជា​ទម្លាប់​ដ៏​សប្បាយរីករាយ​របស់លោក និង មិត្តភក្តិ​។ រីឯ​រឿង​ភាគ​ថ្មី​របស់លោក វៀរ ដែលមាន​ចំណងជើង​ថា «​ព្យុះ​ស្នេហ៍​កំហឹង​ចិត្ត​» (Morrasoom Sawaat) ដែល​សម្តែង​ជាមួយ​អ្នកនាង ប្រៀវ ថៈសៈ​នី​យ៉ា (Preaw Tasaneeya) ក៏​កំពុងតែ​ត្រៀម​ចាក់​បញ្ចាំង​ដូចគ្នា​។​

​អ្នកនាង អាំ ផាត​ឆា​រ៉ា​ផា​
​ទោះបីជា​ក្នុង​ឆ្នាំ ២០១៥ នេះ អ្នកនាង អាំ ផាត​ឆា​រ៉ា​ផា (Aum Patcharapa) មិនមាន​ថត​រឿង​កំដរ​អារម្មណ៍​ទស្សនិកជន តែ​អ្នកនាង​ក៏បាន​ទទួល​ថត​រឿង​ថ្មី​ដែលមាន​ចំណងជើង​ថា «​ភ្លើងកំហឹង​ព្រះ​នាង​» (Plerng Pranang) ដោយ​ចាប់​ដៃគូ​សម្តែង​ជាមួយ​លោក ខេ​ល​លី រ័​ត​តៈ​ផាន់ (Kelly Rattapong) គ្រាន់តែ​មិនទាន់​ដឹងថា រឿងនេះ​នឹង​ចាប់ផ្តើម​ថត​នៅក្នុង​ឆ្នាំ ២០១៦ ឬ​យ៉ាងណា​។ អ្នកនាង​ជាម​នុស្ស​ដែល​ទៅណា​មក​ណា​មាន​ភាពងាយស្រួល ទោះជា​នៅ​ម្នាក់ឯង ឬ នៅ​ជាមួយ​សង្សារ​ប​ណ្តូ​រ​ចិត្ត​ដែលមាន​ប្រាក់​រាប់លាន ក៏​អ្នកនាង​មិន​រអើម​នឹង​ការទទួល​ទាន​អាហារ​តាមផ្លូវ និង តូប​អាហារ​តូចតាច​នោះទេ​៕ ខេ​រី​
(​ប្រភព​៖ ធី​ស៊ុ​ក​)


Related