លោក​ពូទីន​ប្រតិកម្ម​យ៉ាង​ខ្លាំង ទល់​នឹង​តួកគី​ដែល​បាន​បាញ់​ទម្លាក់​យន្តហោះចម្បាំង​រុស្ស៊ី

ការ​បាញ់​ធ្លាក់​យន្តហោះចម្បាំង​រុស្ស៊ី ថ្ងៃ២៤​វិច្ឆិកា​នៅ​ត្រង់​ព្រំដែន តួកគី ស៊ីរី មាន​ន័យ ជា​ការ​ចាក់​នឹង​កាំបិត​ចំ​ពី​ក្រោយ​ខ្នង​រុស្ស៊ី​ដោយ​កងទ័ព​តួកគី ដែល​មុខ​ជា​នឹង ហែហម​ដោយ​ផលវិបាក​យ៉ាង​មធ្យ័ត ដល់​ទំនាក់ទំនង​រុស្ស៊ី តួកគី ពាក្យ​ព្រមាន​នេះ ចំពោះ ក្រុង​អង់ការ៉ា​ថ្លែង​ដោយ លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន នា​កិច្ចចរចា ជាមួយ ព្រះចៅ​ហ្ស៊កដានី Abdallah ទី២ នៅ​ឯ​បុរី​រុស្ស៊ី Sochi រសៀល​ម្សិលមិញ។