​ឱសថ​ធម្មជាតិ​ក្នុង​ការសម្អាត​ថ្លើម​

​ឱសថ​ធម្មជាតិ​ក្នុង​ការសម្អាត​ថ្លើម​

​ថ្លើម​អាច​ប្រៀប​បាន​ទៅ​នឹង​រោងចក្រ​ឈាម​មួយ​។ ថ្លើម​មិន​គ្រាន់តែ​ធ្វើឱ្យ​មាន​ការរំលាយ​អាហារ​ល្អ​តែ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជួយ​សម្អាត​ជាតិពុល​និង​មិន​បរិសុទ្ធ​នានា​ចេញពី​ឈាម ផងដែរ​។ ថ្លើម​ស្អាត​ល្អ​ធ្វើឱ្យ​អ្នក​មាន​សុខភាព​ល្អ រហ័សរ​ហួន ពោរពេញ​ទៅដោយ​ថាមពល មាន​ទឹកមុខ​ស្រស់ស្រាយ និង​មាន​អារម្មណ៍​ស្រស់ថ្លា ផងដែរ​។​
 
​ធ្វើ​យ៉ាងណា​ដើម្បី​សម្អាត​ថ្លើម​បាន​?

​អ្នក​អាច​សម្អាត​ថ្លើម​របស់​អ្នក​បាន​ជា​រៀងរាល់ថ្ងៃ ដោយ​ផឹក​ប្រេង​អូ​លីវ​១​ស្លាបព្រា​កាហ្វេ លាយ​ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ​១​ស្លាបព្រា​បាយ​ជា​រៀងរាល់​ព្រឹក​ទាំង​ក្រពះ​នៅ​ទទេ មុន​នឹង​ញ៉ាំ​អាហារ​ពេលព្រឹក​។​

​អ្នកនឹង​សង្កេតឃើញថា​មាន​ការប្រែប្រួល​យ៉ាងខ្លាំង ក្រោយ​រយៈពេល​១​ខែ​៖ ទិដ្ឋភាព​ខាងក្រៅ​ល្អប្រសើរ រង្វង់​ភ្នែក​លែង​ខ្មៅ សម្បុរ​ស្រស់ថ្លា ហើយ​មាន​អារម្មណ៍​ថា​នៅ​ក្មេង​។ គ្មាន​ការ​ទល់លាមក​ទៀត​ទេ​។ អ្នក​នឹង​មាន​សុខភាព​ល្អ ហើយ​ពោរពេញ​ដោយ​ថាមពល​!

ពីព្រោះថា​៖

  • ​ប្រេង​អូ​លីវ​ជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ថ្លើម​និង​ប្រមាត់ ធ្វើឱ្យ​ការរំលាយ​អាហារ​ដំណើរការ​ទៅ​បាន​ល្អ ម្ល៉ោះហើយ​ពោះវៀន​ក៏​ធ្វើការ​បាន​ល្អ​ដែរ​។​
  • ​ទឹក​ក្រូចឆ្មារ​មិន​គ្រាន់តែ​មាន​វីតាមីន​C តែ​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​បណ្តេញ​កូលេ​ស្តេ​រ៉ុល​ចេញពី​សរសៃឈាម​ផង​ដែរ ហើយ​ជួយ​សម្អាត​ថ្លើម​។​

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។