ទម្លាប់ ៥ យ៉ាង ចៀស​ឆ្ងាយ​ពី​ជំ​ងឹ​គាំងបេះដូង​

Sanofi

​ជំងឺ​គាំងបេះដូង​បាន​ឆក់យក​ជីវិត​មនុស្ស​មិនតិច​នោះទេ​ក្នុង​មួយឆ្នាំៗ មិន​ថា​បុរស ឬ ស្ត្រី​ឡើយ ហើយ​ភាគច្រើន​បុព្វហេតុ​នៃ​ជំងឺ​គាំងបេះដូង​នេះ​គឺ​បណ្តាលមកពី​ជំងឺ​សរសៃឈាម​បេះដូង ដោយ​គ្មាន​បង្ហាញ​រោគសញ្ញា​ជាមុន​ឡើយ ។ ជំងឺ​គាំងបេះដូង​កើតឡើង​ដោយសារតែ​ការកកស្ទះ​ឈាម​មិនអាច​ហូរ​ទៅកាន់​បេះដូង ។​ប្រសិនបើ​ការកកស្ទះ​នេះ​មិន​បាត់​ភ្លាមៗ​ទេ នោះ​សាច់ដុំ​បេះដូង​មួយផ្នែក​ណា​នោះ​នឹង​ចាប់ផ្តើម​ងាប់​ក្លាយជា​ជាលិកា​ខូច ដែល​នឹង​បង្កបញ្ហា​ធ្ងន់​ទៅ​ថ្ងៃក្រោយ ។

ឧទាហរណ៍ ប្រសិនបើ​អ្នកជំងឺ​បេះដូង​ម្នាក់​ធ្លាប់​គាំងបេះដូង​ម្តង​រួចហើយ ហើយ​បំណែក​នៃ​បេះដូង​របស់គាត់​ជាច្រើន​កន្លែង​ត្រូវបាន​ខូច បញ្ហា​ប្រឈម​ចម្បង​នោះ​គឺ​គាត់​ងាយ​នឹងគាំង​ម្តងទៀត ធ្វើឱ្យ​ចង្វាក់បេះដូង​មិន​ប្រក្រតី ហើយ​អាចមាន​គ្រោះថ្នាក់​ដល់​ជីវិត​ទៀតផង ។ តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ការផ្លាស់ប្តូរ​ទម្លាប់រ​ស់​នៅ​ជាប្រចាំ​ថ្ងៃ​អាច​សង្គ្រោះ​ជីវិត​មនុស្ស​ពី​ជំងឺ​បេះដូង​បាន​ដល់​ទៅជិត ៨០ ភាគរយ ។ មិនមាន​អ្វី​ពិបាក នោះទេ ទម្លាប់​ទាំងនោះ​អ្នក​ប្រាកដជា​អាចធ្វើ​បាន រួមមាន​ដូចខាងក្រោម ៖

១. ទទួលទាន​អាហារ​ដែលមាន​គុណប្រយោជន៍​ចំពោះ​សុខភាព ។​
២. ធ្វើ​ចលនា​រាងកាយ ដោយ​ការហាត់​ប្រាណ ដូចជា ដើរ ឬ ជិះ​កង់ ឱ្យបាន​យ៉ាងតិច ៤០ នាទី ក្នុង ១ ថ្ងៃ និង ហាត់ប្រាណ​ឱ្យបាន​យ៉ាងតិច ១ ម៉ោង​ក្នុង ១ សប្តាហ៍ ។​
៣. រក្សា​គម្លាត​ចង្កេះ​ក្នុង​រង្វង់​សុខភាព ។​
៤. ផឹក​ភេសជ្ជៈ​ជាតិ​អាល់កុល​ក្នុង​កម្រិត​សមល្មម (​ជា​មធ្យម ១០ ទៅ ៣០ ក្រាម ក្នុង ១ ថ្ងៃ​) ។​
៥. មិន​ជក់បារី ៕ ​


​ ​

Related