ប្រពន្ធ​សុំ​លែងលះ​ពេល​ខ្ញុំ​ជំពាក់​បំណុល​ច្រើន​

Sanofi

​ពេលដែល​ការរកស៊ី​របស់ខ្ញុំ​ទទួល​បរាជ័យ​ជំពាក់​បំណុល​គេ​ច្រើន ត្រូវ​បោះបង់​វីឡា​មក​នៅ​ផ្ទ្ទះ​ល្វែង ព្រ​ន្ធ​ខ្ញុំ​មិនដែល​ជួយ​និយាយ​លើកទឹកចិត្ត​ទេ តែ​ថែមទាំង​សុំ​លែងលះ​ទៀត ។ ពេល​ស្វែងយល់​ល្អិន​ល្អន់​ទើប​ដឹងថា នាង​មាន​ប្រុស​នៅ​ខាងក្រៅ​រយៈពេល​ជាង ១ ឆ្នាំ​មកហើយ ។ ខ្ញុំ​បាន​រៀបការ​ជាមួយ​ប្រពន្ធ​ខ្ញុំ​កាលពី ១០ ឆ្នាំមុន ហើយ​មកដល់ពេលនេះ​យើង​មានកូន​ជាមួយគ្នា ២ នាក់ ។ ខ្ញុំ​ជា​អគ្គនាយក​ក្រុមហ៊ុន​សាងសង់​ធំ​មួយ កាលពីមុន​ការរកស៊ី​របស់​ក្រុមហ៊ុន​ខ្ញុំ​បានទទួល​ជោគជ័យ​ខ្លាំង រកប្រាក់​បាន​ច្រើន បញ្ហា​គ្រួសារ​ក៏មាន​សុខដុម​នឹង​គ្នា ។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដោយ សារ​សេដ្ឋកិច្ច​ធ្លាក់ចុះ​ការងារ​សាងសង់​ក៏ត្រូវ​ជួប​បញ្ហា​ច្រើន ធ្វើឱ្យ​ក្រុមហ៊ុន ត្រូវ​ខាតបង់ និង ជំពាក់​បំណុល​ធនាគារ​ហើយក៏​ក្ស័យធន ។ ដើម្បី​ដោះ បំណុល​ធំ​ខ្ញុំ​សម្រេចចិត្ត​លក់​ផ្ទ្ទះ​វីឡា​មួយ​ខ្នង​សងបំណុល ហើយ​សល់​ប៉ុន្មាន យកទៅ​ទិញ​ផ្ទ្ទះ​ល្វែង​មួយ​ល្វែង​តូច​សម្រាប់​ជ្រកកោន ។ មិនគួរ​ឱ្យ​ជឿ​សោះ ថា ប​ន្ទ្ទា​ប់​ពី​លក់​ផ្ទ្ទះ​វីឡា​បាន​ភ្លាម ប្រពន្ធ​សំណព្វ​របស់ខ្ញុំ​បែរជា​ទាមទារ​លែងលះ ទៅវិញ ។ ​មិន​យល់ស្រប​ហើយក៏​មិន​យល់​អំពី​គំនិត​របស់​នាង ខ្ញុំ​ក៏​ចាប់ផ្តើម​ស្វែង យល់ និង តាមដាន​ទើប​ដឹងថា​ប្រពន្ធ​ខ្ញុំ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រុស ម្នាក់​អស់​រយៈពេល​ប្រហែល ២ ឆ្នាំ​មកហើយ ។ ប្រពន្ធ​របស់ខ្ញុំ​ធ្វើ​ការងារ​រដ្ឋ ហើយ​នាង​ក៏មាន​មុខតំណែង​ល្អ មាន​ប្រាក់ខែ​ខ្ពស់​អាច​រក​ក្រៅ​បាន​ច្រើន តែ ពេល​ខ្ញុំ​រកស៊ី​ខាត​ត្រូវ​ខ្ចីបុល​គេ នាង​មិន​ត្រឹមតែ​មិន​ជួយ​ចេញ​ប្រាក់​ខ្លះ​នោះ ទេ ប៉ុន្តែ​នាង​ថែមទាំង​មិន​ជួយ​លើកទឹកចិត្ត​ខ្ញុំ​សោះ ។

តាំងពីដើម​រៀងមក គ្រួសារ​ខ្ញុំ​មិនដែល​ចំណាយ​ប្រាក់​របស់​នាង​សូម្បី​តែមួយ​រៀល ។ ​ប្រពន្ធ​ខ្ញុំ​ចេញទៅ​ធ្វើការ​តាំងពី​ព្រលឹម​ទល់​ព្រលប់ ទើប​នាង​ត្រឡប់​មកដល់​ផ្ទ្ទះ នាង​មិនចាំបាច់​បារម្ភ​នឹង​ការ​ដាំបាយ​ដាំទឹក មិនចាំបាច់​មើលថែ​កូនៗ មិនចាំបាច់​រវល់​នឹង​ការងារ​ផ្ទ្ទះ ព្រោះ​យើង​នៅ​ជាមួយ​ឪពុកម្តាយ ។ រឿងរ៉ាវ​ទាំងអស់​ខាងលើនេះ​ខ្ញុំ​មិនដែល​គិត និង មិនដែល​រិះគន់​ដល់​នាង​នោះទេ ប៉ុន្តែ​ដល់ពេល​ខ្ញុំ​ត្រូវ​លក់​ផ្ទ្ទះ​ដើម្បី​ដោះបំណុល ប្រពន្ធ​ខ្ញុំ​បែរជា​ចង់​លែងលះ​នាង​មិនគួរ​ធ្វើបែបនេះ​សោះ យ៉ាងហោច​ក៏​គួរតែ​អាណិត​ដល់​កូនៗ ។ តាម ពិ​តប​ន្ទ្ទា​ប់​ពី​នាង​សុំ​លែងលះ ខ្ញុំ​ក៏​លែងមាន​មនោសញ្ចេតនា​ជាមួយ​នាង​ដែរ គ្រាន់តែ​នឹក​អាណិតកូន​ទាំង ២ ។ ជាង​នេះ​ខ្ញុំ​មិនអាច​ទ្រាំ​លេប​កំហឹង​ចំពោះ​ការដែល​នាង​ទៅ​មាន​សា​ហាយ​នៅ​ខាងក្រៅ ហើយ​ធ្វើឱ្យ​ខ្ញុំ​ខកចិត្ត​បានទេ ។

កាលពី​ខ្ញុំ​នៅ​លីវ និង មាន​វីឡា​នៅ មានមុខ​របរ ប្រាក់ចំណូល​ខ្ពស់ និង មានមុខមាត់​ក្នុងសង្គម​នាង​តែងតែ​អូសទាញ​ខ្ញុំ​ឱ្យ​ធ្លាក់​ទៅក្នុង​អន្លង់​ស្នេហ៍​នាង ហើយ​នាង​ស្វែងរក​គ្រប់​វិធី​សូម្បីតែ​រឿង​លើ​គ្រែ​ឱ្យតែបាន​ខ្ញុំ​ជា​ស្វាមី​ពេញ ច្បាប់​របស់​នាង ប៉ុន្តែ​ពេល​ខ្ញុំ​ធ្លាក់ខ្លួន​ក្រ​នាង​បែរជា​បែកឆ្វេង ។ សូមជួយ​ផ្តល់ យោបល់​ផង !

ចំពោះ​បុរស​មាន​វិបត្តិ​

​គេ​ថា​«​ពេល​មិនមាន​រលក​ធំ ម្ចាស់​ទូក​ប្រាកដជា​មិនដឹងថា​ទូក​របស់ខ្លួន​ធន់​នឹង​កម្លាំងរ​លកបាន​យ៉ាងណា​នោះទេ​» មនុស្ស​ក៏​ដូចគ្នា គេ​មិន​ងាយ នឹង​មើល​ធ្លុះ​ចិត្ត​មនុស្ស តែ​ដល់ពេល​មាន​បញ្ហា​ធំ​ទើប​ដឹងថា​ចិត្ត​មនុស្ស​បែបណា ។ ពេលនេះ​ក្មួយប្រុស​ប្រហែលជា​បានដឹង​ចរិត​ពិតប្រាកដ​របស់​ប្រពន្ធ​ច្បាស់​ជាង​ពេលណាៗ​ទាំងអស់ ។ តាម​ដែល​«​ប្រជាប្រិយ​»​យល់ ក្មួយប្រុស​ប្រាកដជា​ដឹង​តាំងពី​មិនទាន់បាន​គ្នា​ជា​ប្តី​ប្រពន្ធ​មកម្ល៉េះ​អំពី​ប្រភេទ​មនុស្ស​បែប​នាង ប៉ុន្តែ​ដោយ​សម្រស់ ដោយ​ភាព​ឆ្លាត​វៃ​របស់​នាង ធ្វើឱ្យ​ក្មួយ​«​ស្រវាំងភ្នែក​»​មិន​យល់​អ្វី​ទាំងអស់ ។ «​នាង​ស្វែងរក​គ្រប់​វិធី​ដើម្បី​បាន​ខ្ញុំ​ជា​ស្វាមី​» ឃ្លា​នេះ​បញ្ជាក់ថា​ក្មួយ​ពិតជា​បានដឹង​ប្រការ​ខាងលើ ។ បើ​«​ប្រជាប្រិយ​»​ស្មាន​មិន​ខុស​ទេ តាំងពីដើម​រៀង មក​នាង​ក៏​មិនដែល​ស្រឡាញ់​ក្មួយ​ស្មោះ​ដែរ នាង​គ្រាន់តែ​ស្រឡាញ់​កិត្តិយស​របស់​ក្មួយ និង ស្រឡាញ់​ទ្រព្យ​របស់​ក្មួយ​តែប៉ុណ្ណោះ ។

មនុស្ស​បែបនេះ ប្រសិន​សេដ្ឋកិច្ច​គ្រួសារ​មិន​ធ្លាក់​ដុនដាប ហើយ​ក្មួយ​នៅតែមាន​ប្រយោជន៍​ដល់ នាង​នោះ​ស្ថានភាព​មនោសញ្ចេតនា​ប្តី​ប្រពន្ធ​ក៏​មិន​កើតជា​បញ្ហា​ធ្ងន់ធ្ងរ​ដែរ ។ បើទោះជា​ចិត្ត​របស់​នាង​មិនបាន​ស្រឡាញ់​ក្មួយ​ដោយ​អស់ពី​ចិត្ត ប៉ុន្តែ​ពេល​ក្មួយ​មានទ្រព្យ​ច្រើន​អាច​រកប្រាក់​ចំណូល​ជា​បន្ត​ប​ន្ទ្ទា​ប់​នោះ ប្រាក់កាស​នឹង​បិទ​ខ្ទ្ទ​ប់រា​ល់​ការ​ងាករេ​របស់​នាង ព្រោះថា​នាង​ក៏​ប្រហែលជា​ត្រូវ​ពិចារណា​ថា តើ​ប្រុស​ដែល​នាង​ចង់​យកមក​ធ្វើជា​សា​ហាយ​នោះ មានទ្រព្យ​ស្មើនឹង​ប្តី របស់​នាង​ដែរ​ឬ​អត់ ? ដូច្នេះ​ដល់ពេល​ក្មួយ​លែងមាន​ឥទ្ធិពល ដោយសារ តែ​អស់ទ្រព្យ​នាង​ក៏​ចាប់ផ្តើម​ពិចារណា និង ប្រៀបធៀប​ឡើងវិញ ហើយ ជា​លទ្ធផល​នៃ​ការ​’​វិភាគ​របស់​នាង ក្មួយ​បាន​ក្លាយជា​មនុស្ស​ក្រៅ​ជម្រើស​» និង ត្រូវ នាង​ទាត់ចោល ។

យ៉ាងណាក៏ដោយ «​ប្រជាប្រិយ​»​ជឿជាក់ថា បញ្ហា​ដែល​ប្រពន្ធ​របស់​ក្មួយ​ទាមទារ​លែងលះ គឺ​ប្រាកដជា​មិនមែន​បណ្តាល មកពី​បញ្ហា​ធ្លាក់ខ្លួន​ក្រ​តែ​ម្យ៉ាង​នោះទេ វា​អាច​កើតឡើង​ដោយសារ​បញ្ហា ធំៗ​ជាច្រើន​ដូចជា​បញ្ហា​រង្គោះរង្គើ​ក្នុង​គ្រួសារ ទំនាស់​ជាមួយ​ឪពុក​ម្តាយក្មេក រ៉ាំរ៉ៃ​បញ្ហា​មនោសញ្ចេតនា​ប្តី​ប្រពន្ធ​យូរៗ​ម្តង ប៉ុន្តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​គឺ​ស្នេហា ចាស់​របស់​នាង​រើ​ឡើង ឬ ថា​ក្មួយ​គ្រាន់តែ​ចាត់ទុក​នាង​ត្រឹមតែ​ជា​ម្តាយ​របស់​កូនៗ​អំឡុងពេល​ក្មួយ​កំពុង​សប្បាយ​នឹង​ការរក​ប្រាក់ ។​ល​។ តាម​គំនិត​ផ្ទ្ទា​ល់​ខ្លួន​របស់​«​ប្រជាប្រិយ​» បើ​អ្វីដែល​ក្មួយ​បាន​បរិយាយ​ជា​ការពិត​ទាំងស្រុង​នោះ សុភមង្គល​គ្រួសារ​ប្រាកដជា​មិន​ងាយ​នឹង​កើតឡើង វិញ​ឡើយ ។

ប៉ុន្តែ​មុននឹង​ឈានដល់​ការលែង​លះ​ក្មួយ​ត្រូវ​រកហេតុ​ផល​ផ្សេងៗ​ឱ្យបាន​លម្អិត​តាំងពី​បញ្ហា​ទំនាក់ទំនង​របស់​នាង​ជាមួយ​ឪពុកម្តាយ​របស់​ក្មួយ ។​ល​។ ក្រៅពីនេះ​ក្មួយ​ក៏ត្រូវ​ពិចារណា​កំហុស​របស់​ខ្លួនឯង ហើយ​ជជែក​ជាមួយ​នាង ឡើងវិញ ។ ប្រសិន​ក្មួយ​រក​គ្រប់​មធ្យោបាយ​ដើម្បី​ផ្សះផ្សា ប៉ុន្តែ​នាង​នៅតែ​មិន យល់ព្រម​នោះ​គ្រួសារ​របស់​ក្មួយ​បាន​ឈានទៅដល់​ដំណាក់កាល​ចុងក្រោយ ហើយ ។ ពេលនោះ​ក្មួយ​ត្រូវ​គិតថា​វា​ជា​រឿង​ធម្មតា ជា​បទពិសោធ​ជីវិត និង ត្រូវ​ក្រោកឈរឡើង​តស៊ូ​ដើម្បី​អនាគត​របស់​កូនៗ និង របស់​ក្មួយ ៕


Related